ភ្នំពេញ៖ ព្រោះតែការបើកបរមិនយោគយល់គ្នា ធ្វើឲ្យបុរស២នាក់ចង់បង្កហិង្សាដាក់គ្នាទៅវិញទៅមកគ្រាន់តែរឿងបើករថយន្តជែងគ្នាសោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍មិនគួរឲ្យកើតនេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវភ្នំពេញ ហាណូយកែងនឹងផ្លូវសម្តេចជាសុីម ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿង ម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q.8396 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចភ្លើងស្តុបកែង២៤ម៉ោងខាងលើ អ្នកបើកបរប្រុងបត់ស្តាំពេលនោះក៏មានរថយន្ត១គ្រឿងទៀតជាប្រភេទដឹកដីម៉ាកហុីណូពណ៌សលាយខៀវពាក់ស្លាកលេខ ព្រះសីហនុ 2153 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាហើយ ក៏បានបត់ស្តាំដូចគ្នា ប៉ុន្តែដោយសារអ្នកបើកបរទាំងពីខ្វះការយោគយល់បានបើកជែងគ្នាចង់ទៅមុនរៀងៗខ្លួន ទើបចង់បង្កជម្លោះរករឿងវាយគ្នាធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅគោលដៅនោះមកជួយអន្តរាគមន៍និងជួយសម្របសម្រួលទើភភាគីទាំងពីព្រមសុំទោសគ្នាទៅវិញទៅមកដើម្បីបញ្ចប់រឿងហើយបែកផ្លូវគ្នាបើករថយន្តចេញទៅរៀងៗងខ្លួន៕ តុង សីហា