ព័ត៌មានទាន់ហេតុការណ៍៖

ចិន តៃវ៉ាន់ ថៃ ម៉ាឡេស៊ី វៀតណាម អ៊ីតាលី និងសិង្ហបុរី ចូលរួមតាំងពិព័រណ៍ជាង ៣០០ក្រុមហ៊ុន នៅសាលកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ ពិព័រណ៍ខេមបៀល (Cambuild17) ជាពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិធំជាងគេនៅក្នុងតំបន់ ផ្នែកស្ថាបត្យកម្ម វិស្វកម្ម សំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណង់អគារ ការ សាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រង់ប្រព័ន្ធ ទឹកស្អាត ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យប្រព័ន្ធ ថាមពល អគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងពិព័រណ៍វិស័យ អចលនទ្រព្យ បានចាប់ផ្តើមហើយ ពីថ្ងៃទី ៧ ដល់ ៩ ខែ កញ្ញា ឆ្នាំ ២០១៧ នាសហសាល ពិព័រណ៍កោះពេជ្រ។ ការតាំងពិព័រណ៍ពាណិជ្ជកម្ម នេះ នឹងត្រូវប្រារព្ធធ្វើរួមគ្នាជាមួយ ពិព័រណ៍វិស័យ អចនទ្រព្យនិងវេទិកាស្ថាបត្យករកម្ពុជា លើកទីមួយប្រចាំឆ្នាំ ។

ពិព័រណ៍ ខេមបៀល (CAMBUILD17) នាំមកនូវ ការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុត និងមានការចូលរួម តាំងពិព័រណ៍ជាង 300ក្រុមហ៊ុនតំណាងឱ្យ ២៣ ប្រទេសរួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៊ីតាលី និងសិង្ហបុរី។ ដោយមានការគាំទ្រពី ក្រសួង

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរ នឹងមានការរៀបចំជា សិក្ខាសាលាស្តីពីបច្ចេកទេសថ្មីៗ ដែលធ្វើបទបង្ហាញដោយអ្នកឯកទេស ក្នុងឧស្សាហកម្មរូមជាមួយនឹង ដែលវិស័យពាក់ព័ន្ធ។ ស្របពេលជាមួយគ្នានេះដែរ នឹងមានការតាំងពិព័រណ៍ CAMPROPERTY 2017 ដែលជាពិព័រណ៍វិស័យ អចលនទ្រព្យ អន្តរជាតិលំដាប់ទី 1នៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្ដោតសំខាន់ទៅលើ គម្រោងអចលនទ្រព្យទាំងអស់នៅកម្ពុជា ដែលត្រៀមខ្លួនជាស្រេចក្នុងការដាក់តាំងបង្ហាញនិងទទួលស្វាគមន៍ ចំពោះអ្នកវិនិយោគទុនទាំងឡាយ រួមទាំង អ្នកដែលមានតម្រូវការ ស្វែងរកទិញលំនៅឋានក្នុងក្តីស្រម៉ៃ។

លោក Andrew Siow នាយកក្រុមហ៊ុន Tarsus Events Group បានមានប្រសាសន៍ថា ការប្រមូលផ្តុំ វិស័យខាងលើនេះ នៅកន្លែងតែមួយ និងអាចអោយអ្នកចូលរួម ទស្សនា ស្វែងរក អ្វីដែលពួកគេត្រូវការបានច្រើន វាជួយសន្សំពេលវេលានិងថវិកា។ បន្ថែមលើនេះ ព្រឹត្តិការណ៍ សំខាន់ៗនៅឆ្នាំនេះ គឺមាន Pavilion ពីប្រទេស អ៊ីតាលី និង បារាំង បានបង្ហាញខ្លួនជាលើក ដំបូងនៅកម្ពុជា ជាមួយ និងផលិតផល ដូចជា គ្រឿងសង្ហារិម និងគ្រឿង ផ្គត់ផ្គង់ លើវិស័យសំណង់ សម្រាប់ការដាក់តាំងបង្ហាញ។

ចំណែក លោក ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងដែនដី នគររូបនីកម្ម ក៏បានមាន ប្រសាសន៍ដែរថា ក្រុមស្ថាបត្យករកំពូលៗ មកពីប្រទេស សិង្ហបុរី ថៃ ភូមា ឡាវ និងកម្ពុជា នឹងរួមគ្នាធ្វើបទបង្ហាញនៅក្នុងវេទិកាស្ថាបត្យករប្រចាំឆ្នាំ 2017 ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ វេទិការមួយនេះ។ វេទិការនេះនិងបង្ហាញពី”ការសាងសង់ទីក្រុង ប្រកបដោយនិរន្តភាពដោយរួមបញ្ជូលវប្បធម៌ក្នុងការរចនាស្ថាបត្យកម្ម” ។ លើសពីនេះទៀតយើង ក៏នឹងមានការពិភាក្សាជាក្រុមស្តីពី “ស្ថាបត្យកម្មបៃតងអាស៊ាន” ផងដែរ។

លោក ភឿង សោភ័ណ្ឌ មានប្រសាសន៍បន្តថា វេទិការស្ថាបត្យករកម្ពុជា និងការតាំងពិព័រណ៍ ឧស្សាហកម្ម សំណង់កម្ពុជា នៅពេលនេះ ដែលមានរួមបញ្ចូល នូវប្រធានបទជាច្រើន ទាក់ទងនិងការអភិវឌ្ឍន៍ វិស័យស្ថាបត្យកម្ម នគរូបនីយកម្ម និងការងារ សាងសង់ ប្រកបដោយចីរភាព ដូចជា ស្ថាបត្យកម្មបៃតង ទីក្រុងបៃតង និងបច្ចេទេស ក្នុងការរចនា គឺពិតជាមានសារៈសំខាន់ ណាស់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលកំពុងជម្រុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការសាងសង់ សំណង់ អាគារសម្រាប់ការស្នាក់នៅ និង សម្រាប់គោលដៅពាណិជ្ជកម្ម ក្នុងខណៈដែលសេដ្ឋកិច្ច ជាតិ កំពុងមានការកើនឡើង ៕ស តារា


ចែករំលែក៖