ព័ត៌មានទាន់ហេតុការណ៍៖

ទ្រាំនឹងការឈឺចាប់មិនបាន រហូតដល់នាង១៨ឆ្នាំទឹកភ្នែករលីងរលោងទាំងយប់ព្រលប់

ចែករំលែក៖

ភ្នំពេញ​ ៖ យុវជនម្នាក់រងរបួសធ្ងន់ និង២នាក់ផ្សេងទៀតរងរបួសស្រាល ខណៈជិះម៉ូតូលឿនមិនមានការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀត ដែលជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនស្សចំនួន៣នាក់របួសធ្ងន់ និងស្រាលត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពី ម៉ោង ២០ និង ៣៥ នាទីថ្ងៃទី​ ០៦ ខែ កញ្ញា​ ឆ្នាំ ២០១៧ នៅតាមលេខ១៥១ ត្រង់ចំណុចមុខស្ថានីប្រេងឥន្ធៈយីហោ មានចន្នី ស្ថិតក្នុងភូមិ ភូមិព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1Fi-6922 ដឹកនារីម្នាក់ពីក្រោយ ធ្វើដំណើរលើផ្លូវលេ១៥១ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើត្រូវបានម៉ូតូមួយគ្រឿងផ្សេងទៀតបើកបញ្ច្រាស់ទិសមកបុកចំពីខាងមុខបណ្តាលឲ្យដួលរងការខូចខាតទាំងសងខាងនិងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលមនុស្សចំនួន៣នាក់ត្រូវបានដឹកតាមរថយន្តសង្គ្រោះទៅគ្លីនិកឯកជនភ្លាមៗផងដែរ។

តាមលោកសុិន សុវណ្ណប្រធានផ្នែកចរាចរណ៍ខណ្ណព្រែកព្នៅបានឲ្យដឹងថា អ្នករងរបួសស្រាលឈ្មោះ ជា ពិសិដ្ឋ ភេទ ប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិស្រែជៈសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមដំណើរជាមួយឈ្មោះ យ៉ុង សាន់ឆាយ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក SUZUKI NEX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1Fi-6922 ធ្វើដំណើរលើផ្លូវលេ១៥១ក្នុងទិសដៅពីលិចទៅកើត ចំណែកមូតូបង្កម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1b-7701 រងរបួសធ្ងន់ (មិនស្គាល់អត្តសញ្ញាណ)បើកពីកើតទៅលិច។

លោកសុិ សុវណ្ណ បន្តថា គ្រោះថ្នាក់ចរាចណ៍ខាងលើនេះគឺបណ្តាលមកពីភាគីម៉ូតូ HONDA បើកបរមិនគោរពច្បាប់ចរាចរណ៍ទើបបង្កឲ្យគ្រោះថ្នាក់បែបនេះ ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងប្រគល់ឲ្យការិយាល័យនគរបាលផ្លូវគោកយកទៅរក្សាទុកដើម្បីរក្សាទុកចាំដោះស្រាយគ្នានៅពេលក្រោយ៕ ព្រែកជ័យ


ចែករំលែក៖