ព័ត៌មានទាន់ហេតុការណ៍៖

ស្រែកចោរៗពលរដ្ឋព័ទ្ធចាប់វាយទ្រមខ្លួន ពេលសមត្ថកិច្ចអន្តរាគមន៍ទើបដឹងជាករណីគ្រោះថ្នាក់ចរាចរណ៍សោះ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់វាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ខណៈដែរមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ នឹងម៉ូតូដោយម៉ូតូជនរងគ្រោះជិះស្របផ្លូវគ្នា ស្រាប់តែត្រូវម៉ូតូបង្កជិះគ្នា៣នាក់ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវមិនផុតជ្រុលទៅបុកនឹងម៉ូតូសេ១២៥ ស៊េរីឆ្នាំ ២០១១របស់ជារងគ្រោះ បណ្តាលឲ្យបាក់ក្របាំងម៉ូតូបន្តិចបន្តួចស្រាប់តែស្រែកឆោឡោថាចោរៗ បង្កការភ្ញាក់ផ្អើលសំណាងល្អសមត្ថកិច្ចជួយអន្យរគមន៍ទាន់ពេលវេលាយកមកសាសួរនៅប៉ុស្តិ៍ទើបដឹងថាករណីគ្រោះថ្នាក់ចរាចរទៅវិញ ។

ករណីខាងលើនេះបានកើតទ្បើងកាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញម៉ូតូឌ្រីមសង់មួយស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-3713 ទិសដៅពីជើងទៅត្បូង ខណ:ពេលនោះគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា៣នាក់ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ក៏ម៉ូតូឌ្រីមសង់ឆ្នាំ២០១២ ឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យបែកក្របាំងខាងមុខបន្តិចបន្តួច ហើយធ្លាក់អ្នកជិះខាងក្រោយ ទល់ផ្អកនិង២នាក់ទៀតជិះរត់គេចខ្លួនបាត់ស្រមោល ស្រាប់តែបុរសម្នាក់ដែលរួមដំណើរជាមួយនិងជនបង្កនោះរករត់ ទើបជនរងគ្រោះស្រែកថាចោរផ្អើលពេញផ្សាររាត្រីមាត់ទន្លេ ក៏គេចាប់ជាប់ស្វាគមន៍ម្នាក់១ដៃម្នាក់១ជើងឡើងទ្រមខ្លួន តែសំណាងល្អសម្ថកិច្ចប៉ុស្តិ៍វត្តភ្នំនៅទីនោះ បានមកទាន់នាំខ្លួនបុរសម្នាក់នោះទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរជាបន្ត និងដោះស្រាយគ្នាតាមនិតិវិធី ៕ ស តារា


ចែករំលែក៖