ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ជំរុញឲ្យក្រុមការ ងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវបន្ដធ្វើអំពើល្អ ដើម្បីមានទំនុបចិត្ដ និងផ្ដល់ភាពកក់ក្ដៅ ដល់ប្រជាពលរដ្ឋ អំពីទង្វើល្អ របស់យើង និងគោល នយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋា ភិបាល ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋាន នៅរាជធានីភ្នំពេញ ក្នុងឱកាស បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០១៧ និងលើកទិសដៅបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋានរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យពីវឌ្ឍនៈភាពការងារ និងសកម្មភាពចុះមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ និងខណ្ឌទាំង១២ ដែលជាយន្តការសំរាប់ជំរុញគាំទ្រ និងតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល សំដៅពិភាក្សាវាយតំលៃចំណុចខ្លាំង ចំណុចខ្សោយ និងផ្តល់ជាអនុសាសន៏សំរាប់ដាក់ចេញជាទិសដៅភារកិច្ច និងវិធានការសមស្របឆ្លើយតបបានទាន់ពេលវេលានូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើ ឲ្យមានសុក្រិតភាពរវាងរដ្ឋបាលបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាប្រមែប្រមូលពត៏មាន,ស្វែង យល់ពីតំរូវការ,សំណូមពរនិងសំរបសំរួលដោះ ស្រាយបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ។
លោកស្រី ម៉ែន សំអន មានប្រសាសន៏ថា៖ ការចុះមូលដ្ឋានរបស់យើងគឺមានសារសំខាន់ច្រើនគឺ៖ធ្វើឲ្យក្រុមការងារអាចឈ្វេងយល់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យល់ពីតំរូវការចាំបាច់របស់ប្រជាពលរដ្ឋសំរាប់លើកឡើងមកដោះ ស្រាយនៅថ្នាក់ជាតិ និងយល់ពីសកម្មភាពការងាររបស់មន្ត្រីមូលដ្ឋាន,អាចពង្រឹងសតិអារម្មណ៏ប្រជា ពលរដ្ឋនៅមូលដ្ឋានឲ្យជឿជាក់ និងកក់ក្តៅជាមួយរាជរដ្ឋាភិបាល, មានឧិកាសពន្យល់ប្រជាពល រដ្ឋឲ្យជ្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រអភិវឌ្ឍន៏ចំបងៗបានស៊ីជំរៅ ក៏ដូចបង្កើននូវភាពស្និតស្នាលរវាងរាជរដ្ឋាភិបាល រដ្ឋអំណាចមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕ សំរិត