ខេត្តកណ្ដាល៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៨ ខែកញ្ញា នេះ អញ្ជើញដល់ទីតាំង ដែលផ្ទុះអំពើហិង្សាខ្លាំងក្លា ពេលអាជ្ញាធរអនុវត្តសាលដីកាតុលាការកំពូល នៅស្រុកស្អាង ។ ខណៈនេះ អាជ្ញាធរកំពុងស្រាវជ្រាវករណីនេះ ឱ្យបានស៊ីជម្រៅ ។
អំពើហិង្សាដ៏ខ្លាំងក្លាបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាល ចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល លើផ្ទះប្រជាពលរដ្ឋបីគ្រួសារ នៅចំណុចភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។ ប្រជាពលរដ្ឋ បានរារាំងនិងដុតកង់ឡានករណីនេះ ។
សមត្ថកិច្ចបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្នុងហេតុការណ៍នេះ ដើម្បីសាកសួរបន្ថែម ៕ ចេស្តា