ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រី២នាក់ ត្រូវបាននគរបាលស្រុកឧដុង្គឃាត់ខ្លួន ខណៈដែលពួកគេកំពុងតែចរាចណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលល្បាតប្រទះឃើញដកហូតម៉ាទឹកកកចំនួន២កញ្ចប់ បែកធ្លាយរឿងយុវជនសង្ស័យគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៧ នៅក្នុងព្រៃក្រោយ ភូមិប្រៃអារោង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឧដុង្គបាននិយាយឲ្យដឹងថា មុខសញ្ញាដែលឃាត់ខ្លួននោះមានឈ្មោះសាន វិមាន ហៅអាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិមាត់អូរ ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ម្នាក់ទៀតឈ្មោះ ទែល ផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរស្រុកបន្តថានៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើនេះគឺកម្លាំងនគរបាលបានល្បាតតាមមូលដ្ឋានរហូតដល់ក្នុងព្រៃ ក៏ប្រទះឃើញក្រុមមុខសញ្ញាខាងលើកំពុងតែពពាក់ពពូនគ្នានៅក្នុងព្រៃ ក៏ឃាត់សួរនាំឆែកឆេរដកហូតបានម៉ាទឹកកកចំនួន០២កញ្ចប់ រួចក៏នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកឧដុង្គសួរនាំ ជនសង្ស័យឈ្មោះទែល ផាន់ណា សារភាពថារូបគេពិតជាបានគាស់ផ្ទះលួចទ្រព្យសម្បត្តិឈ្មោះសុខ រីមភេទស្រី រស់នៅក្នុងភូមិក្របីព្រៃឃុំ
ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺពិតប្រាកដមែន ។ ក្រោយពីឃាត់ខ្លួន និងដកហូតក្រាមពណ៏សចំនួន2កញ្ចប់មធ្យម និងមាសខ្សែក ខ្សែដៃបានគ្រប់ចំនួន លុយខ្មែរ លុយដុលារមិនឃើញនោះទេ ដោយជនសង្ស័យបានចាយវាយអស់ហើយ។
បច្ចុប្បន្ន ជនសង្សយ័ទាំងពីរត្រូវនាំយកមកអធិការដ្ឋាននគរបាលសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនតិវិធី៕ សេនាស័ក្តិ