ខេត្តកំពង់ស្ពឺ ៖ សាកសពបុរសម្នាក់ ត្រូវបាននគរបាលមូលដ្ឋានប្រទះឃើញ នៅលើតូបលក់ដូរមួយដែលសង្ស័យថា ត្រូវរថយន្តបុកពេលដើរឆ្លងថ្នល់ ហើយអ្នក បើករថយន្តលើកដាក់លើតូប ។ ករណី ប្រទះឃើញសាកសពបុរសខាងលើនេះ កើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៧ នៅចំណុចរោងលក់នំ របស់ឈ្មោះ នួន គាង ភេទប្រុស អាយុ៣០ ឆ្នាំ ក្នុងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។
បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យ ដឹងថា ជនរងគ្រោះ ភោគ ខុន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះ ជាមនុស្សមានជំងឺសរសៃប្រសាទបានបាត់ ពីផ្ទះរយៈពេល២ថ្ងៃមកហើយៗក្រុមគ្រួសារ និងកូនចៅបានតាមរកដែរ តែពុំឃើញ។
ទាក់ទិននឹងករណីនគរបាលប្រទះឃើញ សាកសពពេលចុះល្បាតនេះមន្ត្រីជំនាញ បានអះអាងក្រោយធ្វើកោសល្យវិច័យថា នៅក្បែរស្លឹកត្រចៀកខាងឆ្វេង និងផ្នែក ក្បាលខាងក្រោយរបស់ជនរងគ្រោះមាន ស្នាមប៉ះទង្គិចដោយបោកផ្ទប់នឹងវត្ថុរឹង។ នៅក្នុងរបាយការណ៍សមត្ថកិច្ចបានបង្ហាញ ថា នៅក្បែរកន្លែងកើតហេតុសមត្ថកិច្ចបាន រងឃើញបំណែករថយន្តខ្លះៗនៅលើផ្លូវ។
ករណីនេះបើតាមការសន្និដ្ឋានជនរងគ្រោះបានដើរតាមផ្លូវនៅចំណុចងងឹតពេលនោះបណ្តាលឲ្យរថយន្តបុក ហើយអ្នកបើក រថយន្ត និងអ្នករួមដំណើរក្នុងរថយន្តបាន នាំគ្នាលើកជនរងគ្រោះដាក់លើតូបទុក ចោល រួចបើករថយន្តគេចខ្លួនធ្វើឲ្យជនរង គ្រោះហូរឈាមរហូតខ្សោះស្លាប់បែបនេះ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនមកលំនៅឋានក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕ សេនាស័ក្តិ