ការប្រកួត FIFA World Cup គឺជាវេទិកាដ៏ធំបំផុតសម្រាប់កីឡាករបាល់ទាត់គ្រប់រូប។ ក្នុងឆ្នាំ 2014 អតីតខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Miroslav Klose បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ World Cup បន្ទាប់ពីរកគ្រាប់បាល់បានក្នុងជ័យជម្នះលើប្រេស៊ីល និងវ៉ាដាច់កំណត់ត្រារបស់ Ronaldo។
យ៉ាងណាមិញ នៅ World Cup 2026 ប្រធានក្រុមអាហ្សង់ទីន Lionel Messi បានស៊ុត Hat-trick ក្នុងជ័យជម្នះ 3-0 លើអាល់ហ្សេរី ធ្វើឱ្យគាត់តាមស្មើកំណត់ត្រារបស់ Klose ជាមួយគ្រាប់បាល់សរុប 16 គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ World Cup។
កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ FIFA World Cup (បុរស)
1. Miroslav Klose (អាល្លឺម៉ង់)16គ្រាប់
1. Lionel Messi (អាហ្សង់ទីន)16គ្រាប់
3. Ronaldo (ប្រេស៊ីល)15គ្រាប់
4. Kylian Mbappe (បារាំង)14គ្រាប់
4. Gerd Muller (អាល្លឺម៉ង់)14គ្រាប់
6. Just Fontaine (បារាំង)13គ្រាប់
7. Pele (ប្រេស៊ីល)12គ្រាប់
8. Jurgen Klinsmann (អាល្លឺម៉ង់)11គ្រាប់
8. Sandor Kocsis (ហុងគ្រី)11គ្រាប់
10. Harry Kane (អង់គ្លេស)10គ្រាប់
10. Gabriel Batistuta (អាហ្សង់ទីន)10គ្រាប់
10. Teofilo Cubillas (ប៉េរូ)10គ្រាប់
10. Grzegorz Lato (ប៉ូឡូញ)10គ្រាប់
10.នGary Lineker (អង់គ្លេស)10គ្រាប់
10. Thomas Muller (អាល្លឺម៉ង់)10គ្រាប់
10. Helmut Rahn (អាល្លឺម៉ង់)10គ្រាប់
គួរឱ្យកត់សម្គាល់ថា Messi និង Klose កំពុងឈរនៅកំពូលតារាងរួមគ្នាជាមួយ 16 គ្រាប់ ខណៈ Mbappé មាន 14 គ្រាប់ និងនៅតែមានឱកាសបន្តបំបែកកំណត់ត្រានេះនៅ World Cup 2026។ Harry Kane ក៏បានឡើងដល់ 10 គ្រាប់ និងកំពុងបន្តប្រជែងក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច