ប៉ោយប៉ែត៖ នារីម្នាក់ដែលបានជេរប្រមាថ មាក់ងាយ និងចោទប្រកាន់គ្មានការពិតទៅលើសម្តេចតេជោហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំខ្លួនយកទៅសាកសួរកាលពីរសៀលម៉ោង៤និង១៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
នារីរូបនោះ បានប្រើគណនីហ្វេសប៊ុកឈ្មោះ “ជលស្សៃយនា នាងកូនពៅ ស៊ីអារម្មណ៍” ក្នុងការសរសេរជេរ ប្រមាថ សម្តេចនាយករដ្ឋ
មន្ត្រី ហ៊ុន សែន និងបានដាក់រូបសម្តេចតេជោហ៊ុន សែន រួចសរសេរអក្សរនៅលើដោយប្រើពាក្យអសុរោះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នារីដែលត្រូវសម្ត្ថកិច្ទឃាត់ខ្លួននោះមាន ឈ្មោះ មឿន លីហរ័ អាយុ២០ ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា នាពេលកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការជាបន្តបន្ទាប់ទៅលើអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក
មួយចំនួន ដែលបានជេរប្រមាថ និងគំរាមកំហែងដល់អាយុជីវិតប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន។
យោងតាមប្រសាសន៍របស់លោកអនុសេនីយ៍ឯកសរ សុភ័ត្រា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានថ្លែងប្រាប់សារព័ត៌មានថា ស្ត្រីខាងលើត្រូវបានសមត្ថកិច្ទកងរាជអាវុធក្រុងប៉ោយប៉ែត រៀបចំនីតិវិធីបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមាន
ជ័យដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់រួចរាល់ហើយនាល្ងាចថ្ងៃនេះ។
គួររំលឹក ស្រី្តដែលជេរប្រមាថសម្តេចតេជោហ៊ុន សែនតាមគណនីហ្វេសប៊ុកនៅក្រុងប៉ោយប៉ែតដែលសមត្ថកិច្ចចាប់ខ្លួននោះគីមានចំនួន៤នាក់ហើយ ៕ វណ្ណា