ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាន្តនៅរមណីយដ្ឋាននានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះកើនឡើងច្រើនជាងឆ្នាំមុន១៥,៧០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញរបាយការណ៍របស់ខ្លួនឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសម្រាប់ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង១.០៥០.​០០០ នាក់ទៅកម្សាន្តនៅ រមណីយដ្ឋាន នានាទូទាំងប្រទេស។ តាមតួលេខនេះ​បញ្ជាក់ថាមានការកើន ឡើងប្រមាណ ១៥,៧០ភាគរយ បើធៀប នឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១.០១០.០០០នាក់ កើនឡើង ប្រមាណ ១៥,៣០ភាគរយ និងភ្ញៀវទេសច រអន្តរ​ជាតិ​ប្រមាណ ៤០.០០០នាក់ កើន​ឡើង​ប្រមាណ ៦.២០ភាគរយ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំនួនអ្នកទេសចរជាក់ស្តែងអាចច្រើនជាងនេះទៅទៀត ពីព្រោះមានបងប្អូនប្រជា ពលរដ្ឋនៅតាមតំបន់រមណីយដ្ឋាននោះក៏បានទៅកម្សាន្តផងដែរ។ តំបន់រមណីយដ្ឋានដែលមានសក្តានុពលទេសចរណ៍ ហើយបងប្អូនប្រជាពលរដ្ឋទៅលេងនោះមានដូចជាសមុទ្រ បឹង ស្ទឹង ប្រឡាយ ទំនប់និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា ក្នុងនោះ ខេត្តគោលដៅទេសចរណ៍​សំខាន់ៗ ហើយទទួលបានចំនួនភ្ញៀវទេសចរច្រើននោះរួមមាន៖ – ខេត្តសៀមរាបមាន​ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើន​ឡើង ៤.៨១ភាគរយ ក្នុងនោះ ភ្ញៀវជាតិ​ចំនួន ១២៦,០០០នាក់ កើនឡើង ៥ភាគ​រយ ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២ភាគរយ។

– ខេត្ត​ព្រះសីហនុមានភ្ញៀវសរុប ចំនួន ៩២,០០០​នាក់ កើនឡើង១៥.២២​ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,​៤០០នាក់ កើនឡើង ១៣.៧០​ភាគរយ ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើន​ឡើង២ភាគរយ។

– ខេត្តបាត់ដំបងមានភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩​ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,​៨៣៦នាក់ កើនឡើង ៨៩.៦៥ភាគរយ ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់ កើនឡើង ៥.២៩ភាគរយ។

– ខេត្តកំពតមានភ្ញៀវសរុបចំនួន ៧៤,​១៥៩នាក់ កើនឡើង ៥.២១ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៥,៩៥៧នាក់ កើនឡើង៥.៧០ភាគរយ ភ្ញៀវអន្តរ​ជាតិ​ចំនួន១,២០២នាក់ កើនឡើង១៦.​៤២​ភាគរយ។

– ខេត្តបន្ទាយមានជ័យមានភ្ញៀវសរុប​ចំនួន ៧៧,០៧៨នាក់ កើនឡើង ១០៦.​២០ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៧,០៦៨នាក់ កើនឡើង ១០៦.២១​ភាគរយ ភ្ញៀវអន្តរជាតិចំនួន ១០នាក់ កើនឡើង ៦៦.៦៦ភាគរយ។

– ខេត្តកំពង់ធំមានភ្ញៀវសរុបចំនួន៤៣,​៧៥៣នាក់ កើនឡើង១១៣.៥៦ភាគរយ​ក្នុងនោះ ភ្ញៀវជាតិចំនួន៤៣,៦៤៧នាក់ កើនឡើង១១៤.០៧ភាគរយ ភ្ញៀវអន្តរ​ជាតិ​​ចំនួន១០៦នាក់ កើនឡើង ៨.១៦​ភាគរយ។

– ខេត្តរតនគិរីមានភ្ញៀវសរុបចំនួន១៥,​៨០៥​នាក់ កើនឡើង ១១២.១០ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៥,៥៣៣នាក់ កើនឡើង ១១៤.៧០ភាគរយ ភ្ញៀវអន្តរ​ជាតិចំនួន២៧២នាក់ កើនឡើង២៧.១០​ភាគរយ។

– ខេត្តក្រចេះមានភ្ញៀវសរុបចំនួន១០,​៩៧០នាក់ កើនឡើង ២៨.០៦ភាគ​រយ ក្នុងនោះ ភ្ញៀវជាតិចំនួន១០,៥០៧នាក់ កើនឡើង ២៩.០៧ភាគរយ ភ្ញៀវអន្តរ​ជាតិចំនួន ៤៦៣នាក់ កើនឡើង ៨.៦៨​ភាគរយ។

ក្នុងរបាយការណ៍របស់មន្ទីរទេស ចរណ៍រាជធានី-ខេត្ត បានបង្ហាញពីការកត់ សម្គាល់របស់ខ្លួនថា ការរៀបចំតំបន់​រមណីយ​ដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចម្រើនកាន់តែប្រសើរដោយក្នុង​នោះ៖

– ផ្លូវចូលទៅកាន់រមណីយដ្ឋានទេស ចរណ៍ភាគច្រើនត្រូវបានស្ថាបនាជួសជុល និងកែលម្អ។

– អាចទប់ស្កាត់ការដំឡើងថ្លៃហួស ហេតុលើម្ហូបអាហារ និងសេវាកម្ម​ទេស​ចរណ៍ ដោយមានការបិទតម្លៃជម្រាប ជូនភ្ញៀវជាមុនបានត្រឹមត្រូវ (ក្រុមការងារសង្កេតឃើញថាពុំមានការផ្សាយព័ត៌មាននៅលើ Facebook ពីការដំឡើងថ្លៃហួស​ហេតុ​ដូចឆ្នាំកន្លងទៅទេ។

– បញ្ហាបរិស្ថានអនាម័យល្អប្រសើរ ជាងមុន ដោយភ្ញៀវទេសចរនិងបងប្អូន ប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់ រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ។

– បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បាន សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ចចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍​សំខាន់ៗ​ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ។

មានការកត់សម្គាល់មួយទៀតថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋខ្មែរទៅលេង កម្សាន្តតំបន់រមណីយដ្ឋានទេសចរណ៍ នានាកើនឡើងជាងបណ្តាឆ្នាំកន្លងទៅនេះ ដោយសារតែកត្តាសន្តិសុខ និងសុខសន្តិ​ភាព​​របស់ ប្រទេសជាតិ ដែលជាអំណោយផលសម្រាប់ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយមិនមានការព្រួយបារម្ភ ឬខ្លាចរអាពីសុវត្ថិភាពជាពិសេសមានប្រព័ន្ធហេដ្ឋារ ចនាសម្ព័ន្ធតភ្ជាប់ផ្លូវ និងស្ពានមានកាន់តែច្រើនជួយសម្រួលដល់ការធ្វើដំណើរ, ប្រជា​​ពលរដ្ឋមានជីវភាពល្អប្រសើរ ដែល មានប្រាក់កាសសម្រាប់ចំណាយក្នុងការដើរលេងកម្សាន្ត ៕ ប្រាថ្នា


ចែករំលែក៖