ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញរបាយការណ៍របស់ខ្លួនឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសម្រាប់ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង១.០៥០.០០០ នាក់ទៅកម្សាន្តនៅ រមណីយដ្ឋាន នានាទូទាំងប្រទេស។ តាមតួលេខនេះបញ្ជាក់ថាមានការកើន ឡើងប្រមាណ ១៥,៧០ភាគរយ បើធៀប នឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១.០១០.០០០នាក់ កើនឡើង ប្រមាណ ១៥,៣០ភាគរយ និងភ្ញៀវទេសច រអន្តរជាតិប្រមាណ ៤០.០០០នាក់ កើនឡើងប្រមាណ ៦.២០ភាគរយ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំនួនអ្នកទេសចរជាក់ស្តែងអាចច្រើនជាងនេះទៅទៀត ពីព្រោះមានបងប្អូនប្រជា ពលរដ្ឋនៅតាមតំបន់រមណីយដ្ឋាននោះក៏បានទៅកម្សាន្តផងដែរ។ តំបន់រមណីយដ្ឋានដែលមានសក្តានុពលទេសចរណ៍ ហើយបងប្អូនប្រជាពលរដ្ឋទៅលេងនោះមានដូចជាសមុទ្រ បឹង ស្ទឹង ប្រឡាយ ទំនប់និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា ក្នុងនោះ ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានចំនួនភ្ញៀវទេសចរច្រើននោះរួមមាន៖ – ខេត្តសៀមរាបមានភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥ភាគរយ ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២ភាគរយ។
– ខេត្តព្រះសីហនុមានភ្ញៀវសរុប ចំនួន ៩២,០០០នាក់ កើនឡើង១៥.២២ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,៤០០នាក់ កើនឡើង ១៣.៧០ភាគរយ ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើនឡើង២ភាគរយ។
– ខេត្តបាត់ដំបងមានភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,៨៣៦នាក់ កើនឡើង ៨៩.៦៥ភាគរយ ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់ កើនឡើង ៥.២៩ភាគរយ។
– ខេត្តកំពតមានភ្ញៀវសរុបចំនួន ៧៤,១៥៩នាក់ កើនឡើង ៥.២១ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៥,៩៥៧នាក់ កើនឡើង៥.៧០ភាគរយ ភ្ញៀវអន្តរជាតិចំនួន១,២០២នាក់ កើនឡើង១៦.៤២ភាគរយ។
– ខេត្តបន្ទាយមានជ័យមានភ្ញៀវសរុបចំនួន ៧៧,០៧៨នាក់ កើនឡើង ១០៦.២០ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៧,០៦៨នាក់ កើនឡើង ១០៦.២១ភាគរយ ភ្ញៀវអន្តរជាតិចំនួន ១០នាក់ កើនឡើង ៦៦.៦៦ភាគរយ។
– ខេត្តកំពង់ធំមានភ្ញៀវសរុបចំនួន៤៣,៧៥៣នាក់ កើនឡើង១១៣.៥៦ភាគរយក្នុងនោះ ភ្ញៀវជាតិចំនួន៤៣,៦៤៧នាក់ កើនឡើង១១៤.០៧ភាគរយ ភ្ញៀវអន្តរជាតិចំនួន១០៦នាក់ កើនឡើង ៨.១៦ភាគរយ។
– ខេត្តរតនគិរីមានភ្ញៀវសរុបចំនួន១៥,៨០៥នាក់ កើនឡើង ១១២.១០ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៥,៥៣៣នាក់ កើនឡើង ១១៤.៧០ភាគរយ ភ្ញៀវអន្តរជាតិចំនួន២៧២នាក់ កើនឡើង២៧.១០ភាគរយ។
– ខេត្តក្រចេះមានភ្ញៀវសរុបចំនួន១០,៩៧០នាក់ កើនឡើង ២៨.០៦ភាគរយ ក្នុងនោះ ភ្ញៀវជាតិចំនួន១០,៥០៧នាក់ កើនឡើង ២៩.០៧ភាគរយ ភ្ញៀវអន្តរជាតិចំនួន ៤៦៣នាក់ កើនឡើង ៨.៦៨ភាគរយ។
ក្នុងរបាយការណ៍របស់មន្ទីរទេស ចរណ៍រាជធានី-ខេត្ត បានបង្ហាញពីការកត់ សម្គាល់របស់ខ្លួនថា ការរៀបចំតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចម្រើនកាន់តែប្រសើរដោយក្នុងនោះ៖
– ផ្លូវចូលទៅកាន់រមណីយដ្ឋានទេស ចរណ៍ភាគច្រើនត្រូវបានស្ថាបនាជួសជុល និងកែលម្អ។
– អាចទប់ស្កាត់ការដំឡើងថ្លៃហួស ហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាប ជូនភ្ញៀវជាមុនបានត្រឹមត្រូវ (ក្រុមការងារសង្កេតឃើញថាពុំមានការផ្សាយព័ត៌មាននៅលើ Facebook ពីការដំឡើងថ្លៃហួសហេតុដូចឆ្នាំកន្លងទៅទេ។
– បញ្ហាបរិស្ថានអនាម័យល្អប្រសើរ ជាងមុន ដោយភ្ញៀវទេសចរនិងបងប្អូន ប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់ រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ។
– បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បាន សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ចចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ។
មានការកត់សម្គាល់មួយទៀតថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋខ្មែរទៅលេង កម្សាន្តតំបន់រមណីយដ្ឋានទេសចរណ៍ នានាកើនឡើងជាងបណ្តាឆ្នាំកន្លងទៅនេះ ដោយសារតែកត្តាសន្តិសុខ និងសុខសន្តិភាពរបស់ ប្រទេសជាតិ ដែលជាអំណោយផលសម្រាប់ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយមិនមានការព្រួយបារម្ភ ឬខ្លាចរអាពីសុវត្ថិភាពជាពិសេសមានប្រព័ន្ធហេដ្ឋារ ចនាសម្ព័ន្ធតភ្ជាប់ផ្លូវ និងស្ពានមានកាន់តែច្រើនជួយសម្រួលដល់ការធ្វើដំណើរ, ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ដែល មានប្រាក់កាសសម្រាប់ចំណាយក្នុងការដើរលេងកម្សាន្ត ៕ ប្រាថ្នា