ព័ត៌មានទាន់ហេតុការណ៍៖

ដោយឥទ្ធិពលគ្រឿងស្រវឹងប្តីជាប់ខ្នោះប្រពន្ធដេកពេទ្យ

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ដែលជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពី បានប្រើអំពើហិង្សាទៅលើប្រពន្ធរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបាន​​កើត​ឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅ​ភូមិ​គ្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្ត​តាកែវ។

សមត្ថកិច្ចស្រុកត្រាំកក់បានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារនេះបង្កឡើង ដោយជនសង្ស័យឈ្មោះ មួង អឿន ភេទ ប្រុស អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរតាម៉េង ឃុំអូរតាម៉េង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹង ទៀតថា ជនសង្ស័យបានយកកាំបិតចុង ស្រួច ចាក់កប្រពន្ធរបស់ខ្លួនឈ្មោះ ណែម ឆេន អាយុ៤៥ឆ្នាំ បណ្តាលឲ្យរងរបួស​ធ្ងន់ពេលនាំប្រពន្ធមកលេងស្រុកកំណើតភូមិ-ឃុំកើតហេតុខាងលើហើយមានការផឹកសុី ជួបជុំបងប្អូននាឱកាសបុណ្យទានរហូត ជនសង្ស័យនិងប្រពន្ធទាស់សម្តីគ្នាក៏ឈាន ដល់កើតអំពើហិង្សាតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធើ្វអន្ត រាគមន៍ភ្លាមៗនិងឃាត់ខ្លួនជនសង្ស័យ​​ រួមជាមួយនឹងវត្ថុតាងនៅនឹងកន្លែង​កើត​ហេតុ។

បច្ចុប្បន្នក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការ​បន្ត​តាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖