ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះរោងចក្រស្បែកជើងផ្អើលអស់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាបឆេះរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ហឺលីកូអិលធីឌី នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ យ៉ាងសន្ឋោសន្ឋៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកធ្វើអន្តរាគមន៍ជាច្រើនគ្រឿង កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ លោក ព្រហ្ម យ៉ន ដែលបានចុះទៅផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យអ្នកព័ត៌មានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គីភ័យនេះកើតឡើងគឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ហើយប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដអស់ចំនួន១៦គ្រឿង ក្នុងនោះមានរថយន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កងរាជអាវុធហត្ថ, អង្គភាព 711 និងក្រុមហ៊ុនស្រាបៀរកម្ពុជា។

ក្នុងអគ្គីភ័យឆាបឆេះខាងលើនេះ គឺមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕ សុខាសែនជ័យ


ចែករំលែក៖