លោក Sir Alex Fergson គឺជាគ្រូបង្វឹកដែលទទួលជោគជ័យជាងគេក្នុងការដឹកនាំក្រុមបាល់ទាត់នៅ តំបន់អឺរ៉ុប ឈ្នះពានច្រើនជាងគេ និងល្បីល្បាញជាងគេត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងសហព័ន្ធបាល់ទាត់អឺរ៉ុបកោតសរសើរ និងផ្តល់ពានរង្វាន់ជាច្រើនផងដែរ ។ នាពេលបច្ចុប្បន្ន នៅពហុកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហមបានសង់រូបសំណាករបស់លោកនៅ ខាងមុខខ្លោងទ្វារចូលផងដែរ ដើម្បីជានិមិត្តរូបនៃការដឹកនាំរបស់លោកដែលទទួលបានជោគជ័យ នៅក្លិបបិសាចក្រហម ។
ដោយឡែកគ្រូបង្វឹកបិសាចក្រហមលោក Jose Mourinho នាពេលបច្ចុប្បន្នត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកដែលទទួលបាន ជោគជ័យជាងគេបំផុតក្នុងពេលបច្ចុប្បន្ន ក្នុងនាមជាគ្រូបង្វឹកមានសកម្មភាព ក្នុងការដឹកនាំ ដោយលោកបានលើកពានរង្វាន់ទី២៥ហើយនៅក្នុងអាជីពរបស់លោក។
ពេលមកដឹកនាំ Manchester United លោកលើកបានពានបីក្រោយឈ្នះពាន FA Community, EPL Cup និងពាន Europa League ក្រោយមកទទួលតំណែងជំនួសលោក Van Gaal។ ការឈ្នះពាន Europa League ធ្វើឲ្យពានដែលលោកទទួលបានឡើងដល់២៥ក្រោយ បាន៦ពានកាលដឹកនាំ Porto, ៨ពាន ជាមួយ Chelsea, ៣ពានជាមួយ Real Madrid និង៥ពានជាមួយក្លិបអ៊ីតាលី Inter Milan។
ខាងក្រោមនេះគឺជាគ្រូបង្វឹកទាំង១០រូបដែលដឹកនាំបានពានរង្វាន់ច្រើនជាងគេ ៖
1-Sir Alex Fergson (48ពាន)
2- Mircea Lucescu (32ពាន)
3- Valeriy Lobanovskyi (29ពាន)
4- Ottmar Hitzfeld (28ពាន)
5- Jock Stein (26ពាន)
6- Jose Mourinho (25ពាន)
7- Giovanni Trapattoni (22ពាន)
8- Pep Guardiola ( 21ពាន)
9- Walter Smith (21ពាន)
10-Bob Paisley (20ពាន) ៕ ដេវីត