ប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នៅក្រុមអ្នកមាន PSG របស់បារាំងបាន ក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់តម្លៃដ៏មហាសាលមិនធ្លាប់មានពីមុនមក។ កីឡាករប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះទទួលបានចំណូលជាង៦០០.០០០ផោនក្នុងមួយសប្ដាហ៍ ធ្វើឲ្យគេក្លាយជាកីឡាករទី២ មានប្រាក់ឈ្នួលច្រើនជាងគេនៅក្នុងពិភពបាល់ទាត់បន្ទាប់ពីកីឡាករ Carlos Tevez ។ នេះនៅមិនទាន់គិតពីតម្លៃខ្លួនក្នុងការផ្ទេរនោះទេ ។
ក្នុងបញ្ជីឈ្មោះកីឡាករទាំង១០ ដែលមានប្រាក់ឈ្នួលច្រើនជាងគេ កំពូលកីឡាករទាំងពីរ Lionel Messi និង Cristiano Ronaldo ស្ថិតនៅលេខ៥&៦ ឯណោះ។ ស្របពេលកីឡាករដែលមានប្រាក់បៀវត្សរ៍ច្រើន មួយចំនួនធំមកពីលីកកំពូលក្នុងប្រទេសចិន។ ខាងក្រោមនេះនឹងបង្ហាញកីឡាករទាំង១០មានប្រាក់ឈ្នួលច្រើនជាងគេ៖
១-Carlos Tevez (Shanghai Shenhua) ៦៥០.០០០ផោន ក្នុង១សប្ដាហ៍ (៣៤លានផោនក្នុង១ឆ្នាំ)
២-Neymar (Paris Saint-Germain)៦០០.០០០ផោន ក្នុង១សប្ដាហ៍ (៣២,៧លានផោន ក្នុង១ឆ្នាំ)
៣-Ezequiel Lavezzi (Hebei China Fortune) ៤៦០.០០០ផោន ក្នុង១សប្ដាហ៍ (២៤លានផោនក្នុង១ឆ្នាំ)
៤-Oscar (Shanghai SIPG) ៤៣២.៦០០ផោន ក្នុង១សប្ដាហ៍ (២២,៥លានផោនក្នុង១ឆ្នាំ)
៥-Lionel Messi (Barcelona) ៤៣២.៦០០ផោន ក្នុង១សប្ដាហ៍ (២២,៥លានផោនក្នុង១ឆ្នាំ)
៦-Cristiano Ronaldo (Real Madrid) ៣៦៥.០០០ផោនក្នុង១សប្ដាហ៍ (១៩លានផោនក្នុង១ឆ្នាំ)
៧-Gareth Bale (Real Madrid)៣៥០.០០០ផោនក្នុង១សប្ដាហ៍ (១៨,៥ លានផោនក្នុង១ឆ្នាំ)
៨-Hulk (Shanghai SIPG)៣១៧.០០០ ផោនក្នុង១សប្ដាហ៍ (១៦,៥ លានផោនក្នុង១ឆ្នាំ)
៩- Gervinho (Hebei China Fortune) ៣១២.៥០០ផោន ក្នុង១សប្ដាហ៍ (១៦,២៥លានផោនក្នុង១ឆ្នាំ)
១០-Axel Witsel (Tianjin Quanjian)៣១២.៥០០ផោនក្នុង១សប្ដាហ៍ (១៦,២៥លានផោនក្នុង១ឆ្នាំ) ៕