ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកបន្តគ្នា មនុស្សរងរបួសស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយសារតែរថយន្ត៣គ្រឿងបុកគ្នាលាន់សូរដូចរន្ទះបាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៥/១២៦ ស្ថិតនៅភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង​ ស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មុនកើតហេតុមាន រថយន្ដម៉ាក MIGHTY ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣D ៩៧៥០ អ្នកបើកបរមិនស្គាល់ឈ្មោះ បានធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្រាប់តែទៅបុកនិងរថយន្ដមូយគ្រឿងទៀតម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២AI ៨៩៤០ បើកបរដោយឈ្មោះ ម៉ាត់ ម៉ាន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ រត់តាក់សុី រស់នៅ ភូមិ ទី៧ ឃុំ ព្រែកតានង់ ស្រុក កោះសូទិន ខេត្ត កំពង់ចាម ដែលធ្វើដំណើរពីលិចទៅកើតបញ្រាស់គ្នាពេញទំហឹងហើយ ក៏បន្តទៅបុកនឹងរថយន្តដែលចតស្ងៀមលើគន្លងផ្លូវបែរមុខទៅកើត ម៉ាកកាមរី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២E ២៩៣៤ មានម្ចាស់ឈ្មោះ វ៉ា អ៊ន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ចាក់ខ្លាញ់ ឃុំ ពាមរ ក៏ស្រុក ពាមរក៍ ខេត្ត ព្រៃវែង តែម្ដង។

ក្រោយមកសមត្ថកិច្ចបានមកដល់នឹងវាស់វែង និងយកមនុស្សដែលរងរបួសទៅព្យាបាលមន្ទីរពេទ្យឯកជនមួយកន្លែងចំណែករថយន្តទាំង៣គ្រឿង អូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ។

នគរបាលចរាចរណ៍ខេត្តស្វាយរៀងបានបញ្ជាក់ថា មូលហេតុគឺដោយសារតែ រថយន្ដម៉ាក MIGHTY ជែងក្នុងស្ថានភាពគ្រោះថ្នាក់៕


ចែករំលែក៖