ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ សន្យានិងចាត់វិធានការផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មណានៅ តែបន្ដយក ផលិតផលផាវគ្រាប់បែក មកដាក់លក់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងប្រើធម៌ ក្ដៅ ចំពោះអាជីវករ ណានៅតែបន្ដ លក់ដូរនៅតាមផ្ទះ ក៏ដូចជានៅតាមផ្សារនៅក្នុងរាជធានីភ្នំពេញទាំងអស់ ទទួលយកផលិតផល ផាវមានសណ្ឋានដូចគ្រាប់បែកទៀត នឹងចាត់វិធានការច្បាប់ដ៏តឹងរ៉ឹងបំផុត ដោយមិនចង់ឲ្យមានហានិភ័យ ឬក៏ដូចសោកនាដកម្មលើកុមារណាម្នាក់ បន្ដទៀតនោះទេ។

វិធានការក្ដៅ នេះត្រូវបានលើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរំលឹកដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ អនុវត្តលើការងារនេះឲ្យ មានប្រសិទ្ធភាព។

លោកម៉េត ​មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំនេះ បញ្ហាផាវដែលមានរាងដូចជាគ្រាប់បែកនេះ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹងដើម្បីធ្វើការផ្សព្វផ្សាយដល់គ្រប់អាជីវករ ដែលប្រកបអាជីវកម្មលក់ដូរផាវ មានរាងដូចជាគ្រាប់បែក ត្រូវបញ្ឈប់ការលក់ដូរ ជាបន្ទាន់ និងស្នើដល់បងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលដែលមានកូនក្មួយតូចៗត្រូវបញ្ឈប់ការប្រើប្រាស់ ហាមកូន ហាមក្មួយមិនឲ្យលេងផាវដែលមានសណ្ឋានដូចជាគ្រាប់បែកនេះទេ ដោយវានឹងអាចបង្កឲ្យមានគ្រោះថ្នាក់ ។

ជុំវិញករណីនេះលោកអភិបាលរាជធានី ក៏បានណែនាំដល់អាជ្ញាធរ ត្រូវណែនាំដល់ម្ចាស់ផ្សារទាំងអស់ឲ្យចុះត្រួតពិនិត្យ ហើយក្នុងករណីរកឃើញថាអាជីវករណា មិនបានអនុវត្តន៍តាមសេចក្តីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅបន្តលក់ដូរ ផាវដែលមានរូបរាងសណ្ឋានដូចជាគ្រាប់បែកនេះទៀត គឺត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងជាទីបំផុត ពីព្រោះថាយើងមិនចង់ឲ្យមានសោកនាដកម្មដូចករណីកុមារម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិត ដូចនៅខណ្ឌពោធិ៍សែនជ័យកាលពីប៉ុន្មានថ្ងៃមុនកន្លងមកនេះទេ ។

ទោះបីជាយើងបានចេញសេចក្តីជូនដំណឹងរួចហើយក្តី តែមិនមានការយកចិត្តទុកដាក់ក្នុងការអនុវត្ត ឲ្យបានមានប្រសិទ្ធភាព និងយកចិត្តទុកដាក់ខ្ពស់ ហើយកិច្ចការងារនេះ លោកអភិបាល បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ក្នុងការរឹតបន្តឹងការចរាចរលក់ដូរប្រើប្រាស់ឲ្យខាងតែបាននូវផាវមានសណ្ឋានដូចគ្រាប់បែក ចៀសវាងហានិភ័យ ឬក៏សោកនាដកម្មដូចកុមារម្នាក់នោះ ៕ សំរិត


ចែករំលែក៖