ខេត្តកណ្តាល៖ រយៈពេលជាង៣ខែមកហើយដែលថៅកែភាស៊ីផ្សារស្អាងសន្យាថា នឹងធ្វើដំបូលផ្សារជូនក្រុមអាជីវករ ប៉ុន្តែ នៅមិនទាន់ឃើញរូបរាងនៅឡើយ។ បញ្ហានេះក្រុមអាជីវករបានសំណូមពរឱ្យអាជ្ញាធរជួយជំរុញដល់ប្រធានផ្សារធើ្វ ដំបូលឱ្យបានឆាប់ផងព្រោះលំបាកណាស់។ អ្នកស្រី គ្រុយ ស្រុី អាជីករលក់ផ្លែឈើបាន លើកឡើងថា សព្វថ្ងៃពួកគាត់មានការលំ បាកណាស់ព្រោះកន្លែងដែលលក់ដូរគឺគ្មានដំបូល ពេលភ្លៀងត្រូវរើទុកលក់មិនកើត ពេលថ្ងៃក្តៅ ត្រូវជួលឆត្រ័គេបាំងហើយបើទោះជាមានឆត្រ័ក៏ស្រួលដែរ ត្រូវលើកចុះឡើង។
ជាងនេះ ការដាក់ឆត្រ័នោះទៀតសោតគឺធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ពេលមានម៉ូតូ ឬរ៉ឺម៉កកង់៣មកដល់នោះត្រូវលើកចេញ ហើយត្រូវចំណាយជួលឆត្រ័គេជាប្រចាំថែមទៀតផង ហើយប្រសិនបើមានដំបូលនោះ គឺវាមានភាពងាយស្រួល ជួយកាត់បន្ថយការចំណាយផងដែរ។
អ្នកមីង ទូច អ្នកលក់ប្រហុកផ្អក និងអ្នកមីង ចាន់ធី អ្នកលក់បន្លែ បាននិយាយស្រដៀងគ្នាថា កាលពីខែឧសភា កន្លងទៅក្រោយពីលោកអភិបាលខេត្តចុះមកត្រួតពិនិត្យសួរសុខទុក្ខអាជីវករក្នុងផ្សារ បានប្រាប់ថា នឹងឱ្យអ្នកម៉ៅការភាស៊ីផ្សារធ្វើដំបូលឱ្យនោះ ពួកគាត់ ពិតជាមានការត្រេកអរណាស់ និងសង្ឃឹមថា អាចកាត់បន្ថយការលំបាកបាន ប៉ុន្តែ មកដ ល់ពេលនេះហើយស្ងាត់ឈឹងទៅវិញ។អ្នកមីងបន្តថា ក្នុងមួយថ្ងៃគាត់ត្រូវចំណាយជួលឆត្រ័ គេក្នុង១ដើម១០០០រៀល បើក្តៅខ្លាំងត្រូវជួលឆត្រ័២ និងចំណាយលើថ្លៃកន្លែងលក់ទំហំ២ម៉ែត្រ២០០០រៀល ព្រមទាំងភាស៊ី៥០០រៀលជាប្រចាំ។
ដូច្នេះពួកគាត់សំណូមពរទៅអាជ្ញាធរ ពិសេសលោកអភិបាលខេត្តមេត្តាជួយជំរុញ លោកប៉ោ សេង អ្នកម៉ៅកាភាស៊ីឲ្យជួយធ្វើដំបូលនៅតាមផ្លូវជុំវិញផ្សារឱ្យបានឆាប់ផង ដើម្បីកាត់បន្ថយដល់ការ លំ បាករបស់ក្រុមអាជីវករនិងចំណាយលុយកុំចាំតែយកភាស៊ី និងយកលុយថ្លៃកន្លែងលក់នោះ។ ចំណែកឯលោក ប៉ោ សេង អ្នកទទួលសិទ្ធិម៉ៅការភាស៊ីផ្សារស្អាង បានឆ្លើយតបថា លោករង់ចាំតែធ្វើទេ ឱ្យតែគណៈកម្មការស្រុកខេត្តសម្រេចនៅពេលណា លោកនឹងធ្វើនៅពេលនោះភ្លាម ប៉ុន្តែ មិនទាន់អាចកំណត់ពេលបាននៅឡើយទេ។
លោក ខឹម ចាន់គីរី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា កិច្ចការនេះខ្ញុំនិងលោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហេរញ្ញវត្ថុខេត្ត ធ្វើការពិនិត្យលើកគម្រោងសាងស ង់នេះនិងការគ្រោងថវិកាសាងសង់នេះឱ្យបានត្រឹមត្រូវមានតម្លាភាព មិនបណ្តោយឱ្យអ្នកវិ និយោគលើកគម្រោងធ្វើតាមតែចិត្តឯងទេ ហើយពាក់កណ្តាលខែនេះនឹងលើកឱ្យហើយដើ ម្បីដំណើរការសាងសង់ ដែលការសាងសង់នេះជាថវិការបស់ខេត្ត ប៉ុន្តែ តម្រូវឱ្យលោកប៉ោ សេង ចេញមុន។ គួរម្លឹកដែរថា កាលពីថ្ងៃទី២១ ឧសភា ២០១៧កន្លងទៅនេះ ឯកឧត្តម ម៉ៅ ភិរុណ អ ភិបាលខេត្តកណ្តាលបានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅសួរសុខទុក្ខអាជីវករផ្សារស្អាង និងដោះស្រាយបញ្ហាដែលបានដែលបងប្អូននៅដែលមានលំនៅដ្ឋានខាងក្រោយផ្សារធ្វើដំបូល គ្របលើផ្លូវបេតុង។
លោកអភិបាលរងខេត្តក៏បានប្រកាសថានឹងស្តារប្រឡាយទឺកមួយខ្សែខាងក្រោយផ្សារ និងបញ្ជារឱ្យរុះដំបូលដែលសង់ខុសលក្ខណៈបច្ចេកទេសគ្របលើផ្លូវបេតុងចោល ហើ យនឹងធ្វើដំបូលឱ្យខ្ពស់ទៅតាមស្តង់ដា ដើម្បីសម្រួលដល់ការលំបាករបស់ជីវករ និងអាចឱ្យ រថយន្តពន្លត់អគ្គីភ័យចូលបាន ថែមទៀតផង។ លុះថ្ងៃទី២៦ ឧសភា ២០១៧ លោកខឹម ចាន់គីរី ក៏បានកោះហៅអ្នកម៉ៅការភាស៊ីផ្សារស្អាងនិងអាជីវករ ទាំងអស់ប្រជុំដោះស្រាយ ហើយលោកប៉ោ សេង បានយល់ព្រមទទួលស្តារប្រឡាយ និងសង់ដំបូលផ្សារជូនអាជីវករដោយមិនយកប្រាក់នោះឡើយ។ ប៉ុន្តែ ជាង៣ខែទៅហើយនៅ ឡើយមិនទាន់លេចជារូបរាង ហើយពួកគាត់លើកជាសំណួរថា តើពេលណាទើបចាប់ផ្តើមដំណើរការ ព្រោះពួកគាត់កំពុងលក់នៅហាលវាលក្តៅណាស់ រីឯផ្សារស្អាងខាងត្បូងវិញស្មៅដុះព័ទ្ធជំវិញជិត៕ស្អាងជ័យ