ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ស្រាល ខណៈពូកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្បែរនឹងក្រុមហ៊ុនដំឡើងម៉ូតូហុងដា នៅក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញជិះម៉ូតូម៉ាក និច ពណ៌ខ្មៅមួយគ្រឿង ពាក់ ស្លាកលេខ ភ្នំពេញ 1 GO 6667 មានគ្នា៣នាក់ធ្វើរដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងសេរីសង់ ឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លកលេខ កំពត 1I 0837 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណដូចគ្នាគឺបានបើកឆ្លងផ្លូវទិសដៅបញ្រ្ចាសពីកើតទៅលិចតែមិនទាន់បានផុតផង ក៏បានវាក់អឺគ្នា ក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលភាគីទាំងសងខាង ដែលមានគ្នា៤នាក់ហ្នឹងបានរងរបួសស្រាលទាំងអស់ដោយខូចខាតសម្ភារះទាំងសងខាងយ៉ាងខ្លាំងផងដែរ ដោយភាគីសង់ខូចខាតបែកកាទែរ័មា៉សុីន និងបាក់ចង្កឹកលេខហើយខូចខាតផ្នែកខាងក្រៅយ៉ាងដំណំផងដែរ រីឯភាគីម្ខាងទៀតដែលជិះម៉ូតូម៉ាក និច បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូខគ្នាផងដែរ។

ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចប្រចាំមូលដ្ឋានក៏បានចុះជួយអន្តរាគម៍ភ្លាមៗផងដែរ ដោយភាគីទាំងសងខាងសុំសម្របសម្រួលគ្នាសិន ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាយ៉ាងយូរទើបត្រូគ្នាដោយភាគីខាងជិះម៉ូតូ ឌ្រីសង់ ២០១៥ ព្រមសងសំណងដល់ភាគីខាង ម៉ូតូ និច នៅទឹកប្រាក់ចំនួន៨០$ដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ


ចែករំលែក៖