ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួននៅផ្ទះសំណាក់ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន ក្នុងពេលដែលបក្ខពួកក្រុមនេះ បានប្រមូលផ្តុំគ្នានៅផ្ទះសំណាក់មួយកន្លែងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជិត១០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ទូច សុជាតិ ភេទប្រុស ជនជាតិខ្មែរ អាយុ ១៦ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ។ ២.ឈ្មោះ មឿន ឌីណូរ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ១៧ ឆ្នាំ រស់នៅភូមិកាអតឃុំពានី ស្រុក កំពង់ត្រឡាច។ ៣.ឈ្មោះ ចៅ ឆេត ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ១៧ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច។៤. ឈ្មោះ លិញ ឡេងឡា ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ១៥ ឆ្នាំ រស់ភូមិកាអតឃុំពានី ស្រុក កំពង់ត្រឡាច និង ៥. ឈ្មោះ ម៉ាត់ រ៉ូហ្វាត ភេទ ប្រុស ជនជាតិឥស្លាម អាយុ ២២ឆ្នាំ រស់នៅភូមិច្រាំងចំរេះមួយ សង្កាត់គីឡូម៉ែត្រលេខប្រាំបួន ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន៦កញ្ចប់តូច ខ្សែដៃ លោហធាតុពណ៌លឿង ស មួយខ្សែ ទូរស័ព្ទដៃ ២គ្រឿង និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការបង្រ្កាបករណីចែកចាយ និង ប្រើប្រាស់សារធាតុញៀននេះ គឺបន្ទាប់ពីកម្លាំងបានស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាក្រុមជនសង្ស័យ ហើយនៅថ្ងៃនេះដោយទទួលបានព័ត៌មានជាក់លាក់ស្តីពសកម្មភាពរបស់ក្រុមជនសង្ស័យដែលបានណាត់ជួបគ្នានៅផ្ទះសំណាក់មួយកន្លែង ក្នុងភូមិសាស្រ្ត ក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានដាក់កម្លាំងព័ទ្ធចាប់បានតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រជាពលរដ្ឋដែលនៅក្នុងភូមិសាស្រ្តនោះបានសាទរ ចំពោះកិច្ចប្រតិបត្តិការបស់សមត្ថកិច្ច ក្នុងការបង្រ្កាបករណីនេះ ហើយសង្ឃឹមថា ជនសង្ស័យទាំង៥នាក់នឹងមិនគេចផុតពីការអនុវត្តច្បាប់នោះឡើយ៕ ចន្ថា


ចែករំលែក៖