ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរវាយសម្លាប់ប្លន់យកកាបូបលុយពីអ្នកលក់ជីហើយរត់គេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមចោរបានធ្វើសកម្មភាពវាយសម្លាប់ប្លន់យកកាបូបលុយពីអ្នកលក់ជីម្នាក់ រួចនាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍បានកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១០ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះឡា មួយ ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានរកឃើញសស្លាកស្នាមរបួសក្បាលច្រើនកន្លែង បាត់កាបូបស្ពាយ១ និងការរូសរើក្នុងបន្ទប់ដេក តែមិនទាន់ដឹងបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះទេ។ សមត្ថកិច្ចសង្ស័យជាករណីប្លន់សម្លាប់។

ប្រភពព័ត៌មានពីអ៊ុំប្រុសម្នាក់ជាអ្នកភូមិបានបង្ហើបបា្រប់ថា ព្រឹកម៉ោងជាង៨ គាត់មកទិញជីពីស្រ្តីរគ្រោះ យកទៅបាច ដាក់ស្រែ ពេលឡើងពីស្រែគាត់យកលុយមកសងម្ចាស់លក់ជីនៅម៉ោងប្រហែលជិត១២ ស្រាប់ តែ ឃើញគាត់ ដេក លើដី អ៊ុំប្រុសរត់ទៅហៅបងស្រីស្ត្រីរងគ្រោះដែលនៅឈៀងខាងមុខឆ្លងផ្លូវម្ខាង មកមើល ស្មានថា គាត់ខ្យល់គរ ឬលើសឈាមដើរដួលស្លាប់ ក៏នាំគ្នាលើកស្រ្តីរងគ្រោះដាក់លើគ្រែ យកកន្សែងជ្រ លក់ទឹកជូតខ្លួនមុខមាត់កន្លែងឈាមស្រាប់តែឃើញ មានស្លាក់ស្នាមបែកក្បាលផ្នែកខាងក្រោយ សនិ្នដ្ធានថាជារឿងផ្សេង បានរាយការណ៍ដល់សមត្ថកិច្ច។
សមត្ថកិច្ច បានបញ្ជាក់ផងដែរថានេះជាករណីប្លន់វាយសម្លាប់(ឬលួចដោយហិង្សាមានស្ថានទម្ងន់ទោស) លើជនរងគ្រោះឈ្មោះឡា មួយ ភេទស្រី អាយុ65ឆ្នាំ មុខរបរលក់ជី រស់នៅកន្លែងកើតហេតុខាងលើ ដោយការពិនិត្យ ឃើញ ស្នាមរបួសត្រូវនឹងរបស់រឹងចំត្រង់ជើងសក់ថ្ងាស់ខាងស្តាំ និងត្រូវក្បាលពីក្រោយចំនួន៣កន្លែងបណ្តាលអោយស្លាប់។

សពស្រ្តីរងគ្រោះត្រូវក្រុមគ្រួសា បានរៀបចំធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកដានមុខសញ្ញាដើម្បីចាប់ខ្លនមកផ្តន្ទាទោសតាមច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖