ប៉ោយប៉ែត: កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ចោទប្រកាន់ជួញដូរថ្នាំញៀនខេទឹកកកទំងន់១០១,៩ក្រាមនិងយ៉ាម៉ា៤,០៣៣គ្រាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ កាលពីព្រឹកថ្ងៃទី០១ ខែតុលាឆ្នាំ២០១៧នេះ។
លោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យប្រុស.ស្រី៣នាក់ដែលត្រូវឃាត់ខ្លួន១.ឈ្មោះ សៀង ស្រីណែត ភេទស្រីអាយុ១៦ឆ្នាំ ២.សៀង ហួរ ភេទប្រុសអាយុ១៨ឆ្នាំ ៣.ឈ្មោះ ឡៃ ហួរ ភេទស្រីអាយុ៤៦ឆ្នាំជនសង្ស័យរស់នៅភូមិក្បាលកោះសង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលដែលឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី៣នាក់គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងដឹកនាំដោយលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញាធររងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់មានស្រី២នាក់និងរឹបអូសមានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន១ថងទម្ងន់១០១,៩ក្រាម និងយ៉ាម៉ាចំនួន២០ថង់ស្មើរ៤,០៣៣គ្រាប់និងជញ្ជីងថ្លឹងថ្នាំញៀន១ម៉ូតូ១គ្រឿង ទូស័ព្ទដៃ២គ្រឿង គ្រាប់អាប៉ោង៤គ្រាប់ដែលឃាត់កាលពីវេលាម៉ោង១១ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧នៅចំណុចភូមិក្បាលកោះសង្កាត់.ក្រុងប៉ោយប៉ែត។
លោកវរះសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ដោយមានការណែនាំខ្ពស់ពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចជាការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាកាងរាជអាវុធហត្ថផ្ទៃប្រទេសបានដាក់វិធានការដល់កម្លាំងកងរាជអាវុធហត្ថត្រូវលុបបំបាត់បទល្មើសគ្រឿងញៀនអោយអស់។
លោកបានបញ្ចាក់ថា៖ហើយកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែតបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រីបាន៣នាក់និងវត្ថុតាងថ្នាំញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ វណ្ណា