ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរកឃើញឈើប្រណីតច្រើនម៉ែត្រត្រីគុណ ក្រោយបង្រ្កាបរថយន្តដឹកឈើ ១គ្រឿងរួមទាំងឃាត់ខ្លួន ២នាក់ នៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឈើអារប្រភេទប្រណិត(ធ្នង់) និងឈើអារជ្រុងប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល)ច្រើនម៉ែត្រត្រីគុណ ត្រូវបានកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថលើផ្ទៃប្រទេស.ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សហការគ្នា រុករកឃើញ និងធ្វើការបង្រ្កាបនៅកន្លែងផ្សេងៗក្បែៗ(ផ្នែករដ្ខបាលព្រៃឈើវាលវែង) និង(ស្នាក់ការត្រពងពង្ស)របស់មន្រ្តីបរិស្ថានឧទ្យាននុរក្សកណ្ដាលជួរភ្នំក្រវាញ ក្រោយធ្វើការបង្ក្រាបរថយន្តយីឌុបដឹកឈើខុសច្បាប់ រួមទាំងឃាត់ខ្លួនមនុស្សចំនួួន ២នាក់ នៅខេត្តកំពង់ឆ្នាំង កាលចុងខែកញ្ញាថ្មីៗនេះ។

ប្រតិបត្តិការខាងលើធ្វើឡើងនាល្ងាច ថ្ងៃទី២៩ ខែកញ្ញារហូតដល់ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហុល ស្រី ភេទស្រី និងទី២ ត្រង់ចំណុចក្នុងចំការក្បែផ្ទះអ្នកភូមិដែល(សមត្តកិច្ចកំពុងស្រាវជ្រាវនៅឡើយ)ពីចំណុចនេះ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង និងទី៣ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សៀប សំអឿន ភេទស្រី ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថដែលបានចុះប្រតិបត្តិការងារខាងលើនេះបានឲ្យដឹងថា ទីតាំងទី១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហុល ស្រី ភេទស្រី បានរកឃើញឈើអារប្រភេទប្រណិត(ធ្នង់)ចំនួន ៣២៨ដុំ មានទម្ងន់ចំនួន ៤៧២៨គីឡូក្រាម ស្មើរនឹងចំនួន ៣,៦៣៦ម៉ែត្រត្រីគុណ នៅក្នុងរោងជាប់ផ្ទះផ្នែកខាងក្រោយ ហើយវត្ថុតាងឈើប្រភេទប្រណិត(ធ្នង់)ទាំងអស់នេះ បានប្រគល់ឲ្យជំនាញគ្រប់គ្រងនៅទីនោះគឺរដ្ឋបាលព្រៃឈើ(ផ្នែករដ្ឋបាលព្រៃឈើវាលវែង)យករក្សាទុកជាបណ្ណោះអាសន្ន។

ប្រភពព័ត៌មានខាងលើបន្តថា ទីតាំងទី២ ត្រង់ចំណុចក្នុងចំការក្បែផ្ទះអ្នកភូមិដែល(សមត្តកិច្ចកំពុងស្រាវជ្រាវនៅឡើយ)នោះ បានរកឃើញឈើប្រភេទប្រណិត(ធ្នង់)ចំនួន ២៥៣ដុំ មានទម្ងន់ចំនួន ៣៦៥៦គីឡូក្រាម ស្មើរនឹងចំនួន ២,៨១២ម៉ែត្រត្រីគុណទៀតដែរ ហើយវត្ថុតាងឈើប្រភេទប្រណិត(ធ្នង់)ទាំងអស់ បានប្រគល់ជំនាញគ្រប់គ្រងនៅទីនោះ គឺមន្រ្តីបរិស្ថានឧទ្យាននុរក្សកណ្ដាលជួរភ្នំក្រវាញ(ស្នាក់ការត្រពងពង្ស)យកទៅរក្សាទុកជាបណ្ណោះអាសន្ន។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ដោយឡែក៖ ទីតាំងទី៣ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សៀប សំអឿន ភេទស្រី ត្រូវបានរកឃើញឈើប្រភេទប្រណិត(ធ្នង់)នៅក្នុងបន្ទប់ក្រោមផ្ទះផ្នែងខាងក្រោយចំនួន ៤៥០ដុំ មានទម្ងន់ចំនួន ៦១៣៨គីឡូក្រាម ស្មើរនឹងចំនួន ៤,៧២១ម៉ែត្រត្រីគុណថែមទៀត ហើយវត្ថុតាងឈើប្រភេទប្រណិត(ធ្នង់)ទាំងនេះ បានប្រគល់ឲ្យជំនាញគ្រប់គ្រងនៅទីនោះគឺមន្រ្តីរដ្ឋបាលព្រៃឈើ(ផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ)យកទៅរក្សាទុកជាបណ្ណោះអាសន្ន ហើយចំណុចដដែលនេះដែរបានរកឃើញឈើអារជ្រុងប្រភេទក្រៅសំដាប់ថ្នាក់(រាជកុល)ចំនួន ១៧ដុំ ស្មើរនឹងចំនួន ៦,៣០០ម៉ែត្រត្រីគុណបន្ថែមទៀត ដូច្នេះវត្ថុតាងឈើទាំងពីប្រភេទសរុប៖ ឈើប្រភេទប្រណិត(ធ្នង់)ចំនួន ១០៣១ដុំ មានទម្ងន់ចំនួន ៦៨.៥២២គីឡូក្រាម ឈើប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល)ចំនួន ១៧ដុំ ស្មើរនឹងចំនួន ៦,៣០០ម៉ែត្រត្រីគុណ។

គួររំលឹកថា៖ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិ.ឃុំសេដ្ឋី ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង កម្លាំងធ្វើការបង្រ្កាបរថយន្តយីឌុប ពាក់ស្លាកលេខ កំពត 3A 0251 ១គ្រឿង ដឹកឈើប្រភេទប្រណិត(ធ្នង់)ពេញ ដែលមានចំនួន ៩២១ដុំ មានទម្ងន់ចំនួន ១៦៧៣០គីឡូក្រាម ស្មើរនឹងចំនួន ១៤,៥៤៧ម៉ែត្រត្រីគុណ និងបានឃាត់ខ្លួនមនុស្សចំនួន ២នាក់ ទី១ ឈ្មោះ សម្បាតិ ប៊ន ទី២ ឈ្មោះ អែម ហ៊ុន ហើយវត្ថុតាងទាំងរថយន្តទាំងឈើប្រភេទប្រណិត(ធ្នង់) និងជនពាក់ព័ន្ធបានប្រគល់ឲ្យមន្រ្តីជំនាញ(ផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច) យកទៅរក្សាទុកជាបណ្ណោះអាសន្ន ដោយបង្រ្កាបរថយន្តដឹកឈើរួមទាំងឃាត់ខ្លួនមនុស្ស ២នាក់នេះ ទើបឈានដល់ការស្រាវជ្រាវ បង្រ្កាបជាបន្តបន្ទាប់បែបនេះហើយក៍បានកំណត់មុខសញ្ញាជនសង្ស័យជាប់ពាក់ព័ន្ធអស់ហើយផងដែរ កំពុងបំពេញសំណំបែបបទតាមនីតិវិធី៕ បឹុម ពិន

 

 

 

 

 

 

 

 

 


ចែករំលែក៖