ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសេរីទំនេីបគេចពន្ធចេញពីច្រករបៀងចំនួន៨គ្រឿងត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសេរីសោភ័ណបង្ក្រាប

ចែករំលែក៖

ប៉ោយប៉ែត៖ ម៉ូតូគេចពន្ធដែលក្រុមឈ្មួញនាំម៉ូតូសេរីពីប្រទេថៃតាមច្រករបៀងចំនួន8គ្រឿង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសេរីសោភណ្ឌចាប់កាលវេលាម៉ោង12និង30នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិកូនខ្លា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ​។​

នៅក្នុងប្រតិបតិ្តការនោះដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រីយ៉ាន់ សុវណ្ណមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន៨នាក់ រថយន្តសុីរ៉ែន១គ្រឿង បានចុះបង្រ្កាបម៉ូតូនាំចូលគេចពន្ធ ពីប្រទេសថៃ បានចំនួន៨គ្រឿងរួមមាន៖ ម៉ាកZOME ចំនួន០៤គ្រឿង,​ម៉ាកហុងដាឃ្លិចចំនួន០២គ្រឿង,
ម៉ាកអឹមស្ទេសចំនួន០១គ្រឿង និង
យ៉ាម៉ាហាចំនួន០១គ្រឿង។​

សមត្ថកិច្ចបានប្រាប់ថា
ម៉ូតូចំនួន8គ្រឿងដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបពីក្រុមឈ្មួញនោះបន្ទាប់ពីធ្វេីកំណត់ហេតុរូចរាល់បានប្រគល់ឲ្យទៅស្ថាប័នគយចល័តរក្សាទុកនៅទីស្នាក់ការក្នុងខេត្តបន្ទាយមានជ័យ។

ជំុវិញការបង្ក្រាបម៉ូតូគេពន្ធនេះដែរ លោកវរ:សេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ថា: លោកកំពុងជាប់រវល់ប្រជុំជាមួយគណ:ខេត្ត។

ប្រភពច្បាស់ការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា ថៃបានប្រាប់ថា ជារៀងរាល់យប់នៅច្រករបៀងណងចាន់ ឋិតក្នុងភូមិជោគជ័យ ច្រករបៀងអូរបីជាន់ ឋិតអូរបីជាន់ ច្រករបៀងព្រៃចាន់ ឋិតក្នុងភូមិព្រៃចាន់ និងច្រករបៀងតែហាំង ឋិតក្នុងភូមិបឹងស្នោរ ឃំុអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ត្រូវគេនិយាយថាក្រុមឈ្មួញកំពុងតែនាំម៉ូតូ និងរថយន្តចង្កូតស្ដាំពីប្រទេសថៃ ចូលមកកម្ពុជារួមទាំបទល្មេីសជាច្រេីនផងដែរ ដែលនៅតាមបន្ទាត់ព្រំដែននោះឈរជេីងដោយទាហ៊ាន503 ៕ វណ្ណា

 

 

 


ចែករំលែក៖