ព័ត៌មានទាន់ហេតុការណ៍៖

កញ្ឆាជាង ១០ គីឡូក្រាមបម្រុងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមត្រូវសមត្ថកិច្ចបង្រ្កាប

ចែករំលែក៖

ខេត្តតាកែវ៖ កញ្ឆាជាង ១០ គីឡូក្រាមឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចបង្រ្កាប ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៨៖៥២នាទីនៅចំណុចភូមិព្រាល ឃុំគីរីចុងកោះ ស្រុកគីរីវង់ខេត្តតាកែវ។

លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគីរីវង់បានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋានបានរៀបចំផែនការចុះពួនស្ទាក់ក្នុងការបង្រ្កាបករណីដឹកជញ្ជួនកញ្ឆាក្រៀមខុសច្បាប់បំរុងឆ្លងដែនយកទៅលក់ឲ្យប្រទេសវៀតណាមក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ ជនសង្ស័យបានទម្លាក់កញ្ឆាក្រៀមពីលើម៉ូតូចោលរួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ក្នុងទិសដៅពីជើទៅត្បូងបន្សល់ទុកវត្ថុតាងរួមមាន៖ កញ្ឆាក្រៀមដាក់ក្នុងស្បោងខ្មៅចំនួន១០ដុំស្មើនិង១០.៨គីឡូក្រាម។

បច្ចុប្បន្នជំនាញកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់និងកសាងសំណុំរឿងបញ្ជួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការបន្ត៕ ភ្នំដា


ចែករំលែក៖