ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារ និងរមណីយដ្ឋានសុខាសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។

សណ្ឋាគារសុខាសៀមរាបនេះ ជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានចំនួនបន្ទប់សរុប១២៣៦បន្ទប់ មានបុគ្គលិកបំរើការងារសរុប ចំនួន៦២៨នាក់ និងមានភោជនីយដ្ឋានក្នុងសណ្ឋាគារចំនួន០២។ មានទីតាំងសេវាកម្មម៉ាស្សា និងស្ប៉ា ចំនួន០២កន្លែង មានសាលសន្និសីទធំមួយ ដែលអាចផ្ទុកចំណុះជាង៣០០០នាក់៕

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1473644449350714/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1473626622685830/” width=”600″ height=”400″ onlyvideo=”1″]

 


ចែករំលែក៖