ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅភោជនីយដ្ឋានAWJ (អតីតភោជនីយដ្ឋានពិភពថ្មី) ស្ថិតនៅផ្លូវ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ និងមានការចូលរួមពីព្រះសង្ឃ ៥អង្គ លោក លោកស្រីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រីអភិបាលរងរាជធានីភ្នំពេញ លោក នាយក-នាយករងរដ្ឋបាលរាជធានីភ្នំពេញ លោកប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ លោក លោកស្រីគណៈអភិបាលខណ្ឌដូនពេញ គណៈនាយករដ្ឋបាលខណ្ឌដូនពេញ លោក លោកអធិការនគរបាលខណ្ឌដូនពេញ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញ លោកប្រធានយោធាប្រចាំខណ្ឌ លោក លោកស្រី ប្រធានការិយាល័យចំណុះ ជំនាញ និងប្រជាពលរដ្ឋចូលរួមដែលមានចំនួន ៤៦៥នាក់ ។

ក្នុងនោះ វេទិកាបានទទួលសំណួរជាលាយលក្ខអក្សរចំនួន ៥២សំណួរ និងសំណួរផ្ទាល់មាត់ចំនួន ០៩នាក់ ។ អង្គវេទិកាបានអនុញ្ញាតឲ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើការឆ្លើយតបបំភ្លឺនូវសំណួរ សំណូមពរ និងមតិយោបល់ផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋ គ្រប់បញ្ហាដែលបានលើកឡើងទាក់ទងនឹងមូលដ្ឋានខណ្ឌ និងបានលើកសំណើរផ្ទាល់ដល់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ៕ស តារា


ចែករំលែក៖