ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យឯកជន ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ចំណែកម៉ូតូរងការខូចខាតផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០០១៧ វេលាម៉ោង ០៦ និង ៤៥នាទីល្ងាចស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខសាលា អនុវិទ្យាល័យព្រែកព្នៅ ភូមិព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេបានឃើញបុរសវ័យ៤២ឆ្នាំម្នាក់ បានបើកម៉ូតូមួយគ្រឿង ម៉ាក HONDA C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-0246 បើកបរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀត បត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នបានបុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូទាំង២ខូចខាតយ៉ាងដំណំចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង៣នាក់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗផងដែរ។

តាមលោកស៊ិន សុវណ្ណប្រធានផ្នែកនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ងួ ធី ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-0246 រួមដំណើរជាមួយឈ្មោះ ឆន ស្រីមុច ភេទស្រី អាយុ28ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បើកក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-0246 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណត្រូវដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។

លោកស៊ិន សុវណ្ណបានប្រាប់ទៀតថា ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការជួយសម្រួលចរាចរណ៍បញ្ជាសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះនិងវាស់វែងយកម៉ូតូទាំង២គ្រឿង ប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ព្រែកជ័យ


ចែករំលែក៖