ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនWorld City កាំកូសុីធីបញ្ឈប់ប្រធានសន្តិសុខដោយគ្មានមូលហេតុផ្ទុះការតវ៉ា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ មានក្រុមសន្តិសុខក្រុមហ៊ុនWorld City កាំកូសុីធីប្រមាណជាង៥០នាក់ ក្នុងចំណោមសន្តិសុខសរុប៧៨នាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខការិយាល័យក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកម្នាក់មានតួនាទីជាប្រធានសន្តិសុខគ្រប់គ្រងទូទៅគឺ លោក សៅ វុត្ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។

ការតវ៉ានេះដឹកនាំដោយលោក គៀត សុផាន់ណា លោក វណ្ណា សុីណាត និងលោក ឃុត វាសនា ជាអនុប្រធានសន្តិសុខក្រុមហ៊ុនWorld City កាំកូសុីធី ក្នុងគោលបំណងទាមទារអោយគោរពច្បាប់ការងារ និងល័ក្ខខ័ណ្ឌការងារចំនួន៦ចំណុច ក្នុងនោះពួកគាត់ទាមទារដូចខាងក្រោម៖

1-យើងខ្ញុំទាមទារ ដាច់ខាតអោយមេ ០២ ឈ្មោះ សៅ វុត្ថា តួនាទីជាប្រធានសន្តិសុខគ្រប់គ្រងទូទៅ បានចូលបំរើការងារវិញដោយឥតល័ក្ខខណ្ឌ។
2-សន្តិសុខល្អដែលធ្វើការចាប់ពី៦ខែឡើងទៅត្រូវបញ្ចូលជាបុគ្គលិកពេញសិទ្ឋិរបស់ក្រុមហ៊ុន អោយស្របទៅតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
3-ត្រូវមានប្រាក់បំណាច់ឆ្នាំ ១ខែ រាល់បុគ្គលិកសន្តិសុខដែលបានបំរើការងារចាប់ពី១ ឆ្នាំឡើងទៅ ។
4-រាល់បុគ្គលិកសន្តិសុខដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុន ដែលត្រូវបញ្ឈប់គឺមានសំណងចំនួន៤៥ថ្ងៃលើប្រាក់ខែ ។
5-ត្រូវទទួលខុសត្រូវរាល់គ្រោះថ្នាក់ដែលកើតមានឡើងជាយៈថាហេតុចំពោះសន្តិសុខក្នុងម៉ោងបំពេញការងារ ។
6-ត្រូវគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីផ្ទុះការតវ៉ានេះ គេឃើញខាងតំណាងក្រុមហ៊ុនបានមកទទួលយកនូវការទាមទារនូវល័ក្ខខណ្ឌខាងលើ តែមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ។

ពាក់ព័ន្ធនិងក្រុមហ៊ុនWorld City កាំកូសុីធីបញ្ឈប់ប្រធានសន្តិសុខដោយគ្មានមូលហេតុផ្ទុះការតវ៉ានេះក៏ត្រូវបានគេលួចទម្លាយថា៖ ក្រុមហ៊ុនបង្កើតក្រុមហ៊ុនសន្តិសុខជិត១០ឆ្នាំមកនេះមិនទាន់មានច្បាប់ឯកសារគ្រប់លក្ខណះសម្បត្តិជាក្រុមហ៊ុនស្របច្បាប់ ដែលគេសង្ស័យថាខាងក្រុមហ៊ុនចង់កេងចំណេញលើការបង់ពន្ធជូនរដ្ឋ.?

ដូច្នេះការតវ៉ានេះអាចឈានដល់ខាងជំនាញក្រសួងការងារ ក៏ដូចក្រសួងមហាផ្ទៃពិនិត្យលើឯកសារផ្លូវច្បាប់លើក្រុមហ៊ុនសន្តិសុខនេះ៕ តុង សីហា


ចែករំលែក៖