ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់រងការគំរាមសម្លាប់ពីក្មេងស្ទាវ៣នាក់ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៧ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគំរាមបាញ់សម្លាប់ទៅលើជនរងគ្រោះ ដោយជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះស៊ុយ គឹមស្រៀង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស (ពិនិត្យទឹកនោមឃើញសារធាតុញៀន)។ ២-ឈ្មោះសាន សោភ័ណ្ឌ ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះស៊ុយ ពិសើរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរជាងធ្វើធ្មេញនៅភ្នំពេញ ជាមុខសញ្ញាប៉ុនប៉ងឃាតកម្មទៅលើជនរងគ្រោះម្នាក់ឈ្មោះទូច លាងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ។
ចំណែក វត្ថុតាងមាន៖ ១-កាំភ្លើងខ្លីជ័រ ពណ៌ខ្មៅចំនួន០១ដើម , ២-ដាវច្នៃធ្វើពីដែក មានមុខមុតសំប៉ែត គ្មានដង ប្រវែង០៧cm , ៣-ដែកច្នៃ មានមុខចុងស្រួចដងមូល ប្រវែង១cm ចំនួន០២ដើម មានរុំស្គត់ខ្មៅ។
លោកញែម ឈុនលី អធិការក្រុងស្ទឹងសែន បានបញ្ជាក់ថា (មូលហេតុមានគំនុំ រឿងស្រីញី) ដោយសារជនល្មើសបង្ហោះតាមហ្វេសបុកគំរាមបាញសម្លាប់ ជនរងគ្រោះ ដោយសារជនរងគ្រោះ ឆាតញែរសង្សាររបស់ខ្លួន ក្រោយមកត្រូវបានលោកបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យទាំង៣បញ្ជូនទៅតុលាការ៕ ប៊ុន រិទ្ធី