ភ្នំពេញៈ នៅព្រឹកថ្ងៃទី ៧ខែតុលាឆ្នាំ២០១៧ ប្រធានស.អ.កខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ ប្រធានកិត្តិយស ស.អ.ក ខណ្ឌចំកាមន ព្រមទាំងសមាសភាពចូល រួមមាន÷
-លោកស្រី វរសេនីយ៌ត្រី គ្រួច ស៊ីផូ អធិការ រងខណ្ឌចំការមន
-លោក អនុសេនីយ៍ឯក ផន អូន ជានាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទំនប់ទឹក
-លោក អនុសេនីយ៍ឯក សូយ សាមិត ជា នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣
– លោកស្រីអនុសេនីយ៍ទោ ម៉ុម កញ្ញារាសី នាយរងផ្នែកអត្តសញ្ញាណកម្ម
-លោក គូ រដ្ឋា ប្រធានភូមិ២
-លោកស្រី ខាត់ លីម ក្រុមប្រឹក្សាសង្កាត់ បឹងកេងកងទី៣
-លោកស្រី អ៊ុនស៊ីវ៉ាន់នឿន ប្រធានការិយាល័យសង្គមកិច្ចខណ្ឌចំការមន និងមន្ត្រីសង្គមកិច្ចខណ្ឌ បានប្រគល់ថវិកាមរណៈ សង្គ្រោះ ជូនគ្រួសារសព ១ -លោក អ៊ុច ពិដោរ ឆ្នាំកំណើត ១៩៥៥ ដែលបានទទួលមរណភាព នៅថ្ងៃទី ១៤ ខែ កញ្ញាឆ្នាំ ២០១៧ ក្នុងព្រះជន្ម ៦២ឆ្នាំ ទីលំនៅ ផ្ទះលេខ 184 ផ្លូវមុុនីរ៉េត ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
២-លោក មុំ ដេសាស ឆ្នាំកំណើត ១៩៤៥ ដែលទទួលមរណភាពនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧ ក្នុងព្រះជន្ម ៧២ ឆ្នាំ មានទីលំនៅ ផ្ទះលេខ 27A ផ្លូវ 350 ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការម ន ។
ថវិការសរុបដែលបានប្រគល់ជូនចំនួន៨,០០០,០០០រៀល ក្នុង០២ គ្រួសារ ។ ក្នុង០១ គ្រួសារ ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល ៕ ស រស្មី