ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌចំការមននាំថវិកាសរុបដែលបានប្រគល់ជូនមន្រ្តីនគរបាលចូលនិវត្តនិងបានពាក់លី ចំនួន  ៨,០០០,០០០រៀល ក្នុង២គ្រួសារ  

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ៧ខែតុលាឆ្នាំ២០១៧  ប្រធានស.អ.កខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ ប្រធានកិត្តិយស ស.អ.ក ខណ្ឌចំកាមន ព្រមទាំងសមាសភាពចូល រួមមាន÷

-លោកស្រី វរសេនីយ៌ត្រី គ្រួច ស៊ីផូ អធិការ រងខណ្ឌចំការមន

-លោក អនុសេនីយ៍ឯក ផន អូន ជានាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទំនប់ទឹក

-លោក អនុសេនីយ៍ឯក  សូយ សាមិត ជា នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣

– លោកស្រីអនុសេនីយ៍ទោ ម៉ុម កញ្ញារាសី នាយរងផ្នែកអត្តសញ្ញាណកម្ម

-លោក  គូ រដ្ឋា  ប្រធានភូមិ២

-លោកស្រី ខាត់  លីម ក្រុមប្រឹក្សាសង្កាត់ បឹងកេងកងទី៣

-លោកស្រី អ៊ុនស៊ីវ៉ាន់នឿន ប្រធានការិយាល័យសង្គមកិច្ចខណ្ឌចំការមន និងមន្ត្រីសង្គមកិច្ចខណ្ឌ បានប្រគល់ថវិកាមរណៈ សង្គ្រោះ ជូនគ្រួសារសព  ១ -លោក អ៊ុច  ពិដោរ ឆ្នាំកំណើត ១៩៥៥  ដែលបានទទួលមរណភាព នៅថ្ងៃទី ១៤ ខែ កញ្ញាឆ្នាំ ២០១៧ ក្នុងព្រះជន្ម ៦២ឆ្នាំ ទីលំនៅ ផ្ទះលេខ 184 ផ្លូវមុុនីរ៉េត ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

២-លោក មុំ  ដេសាស ឆ្នាំកំណើត ១៩៤៥ ដែលទទួលមរណភាពនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧ ក្នុងព្រះជន្ម ៧២ ឆ្នាំ មានទីលំនៅ ផ្ទះលេខ 27A ផ្លូវ 350 ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការម ន ។

ថវិការសរុបដែលបានប្រគល់ជូនចំនួន៨,០០០,០០០រៀល ក្នុង០២ គ្រួសារ  ។ ក្នុង០១ គ្រួសារ  ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល  ៕ ស រស្មី


ចែករំលែក៖