ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកជប៉ុននិងកូរ៉េខាងត្បូងប្រុងប្រយ័ត្នខ្ពស់ពេលកូរ៉េខាងជើងប្រារព្ធទិវាបង្កើតបក្សពលករ

ចែករំលែក៖

អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង បាន តាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពប្រែប្រួលរបស់កូរ៉េខាងជើង ក្នុងពេលដែលប្រទេសនេះប្រារព្ធទិវា បង្កើតបក្ស ពលករកាន់អំណាច ថ្ងៃទី១០ ខែតុលា។

នៅពេលនេះដែរ អាមេរិក ក៏មិនអាច ព្យាករពីកូរ៉េខាងជើងបានដែរ ដូច្នេះមាន តែ កម្លាំងទាហានអាមេរិកត្រៀមសម្រាប់ស្ថានភាពអាក្រក់បំផុត គឺសង្គ្រាមកើត ឡើងតែប៉ុណ្ណោះ។ ជាមួយគ្នានេះមេដឹក នាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបាន បញ្ជាក់ថា នឹងមិនចុះចាញ់អាមេរិកនោះ ឡើយ ហើយកូរ៉េខាងជើងនៅតែបន្តកម្មវិធីផលិតកាំជ្រួចមីស៊ីលនិងបរមាណូ ដដែល។ ក្នុងឱកាសខួបគម្រប់៧២ឆ្នាំ ថ្ងៃបង្កើតបក្សពលករកាន់អំណាច ថ្ងៃទី ១០ខែតុលា ក្រុមអ្នកសើុបអង្កេតបង្ហាញ ក្តីបារម្ភខ្លាចកូរ៉េខាងជើងសាកល្បងមីស៊ីលឆ្លងទ្វីបជាថ្មី។

លោកគីម ជុងអ៊ុន បានលើកឡើងពី សមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងការទប់ស្កាត់កុំឲ្យមានផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។ នៅក្នុងកិច្ចប្រជុំគណៈ អចិន្ត្រៃយ៍ បក្សកុម្មុយនីស្ត លោកគីម ជុង អ៊ុនបានអួតសរសើរផងដែរ ពីកម្មវិធីនយោបាយដែលលោកបានចាប់អនុត្តតាំងពីចូលកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើង។ សម្រាប់លោកគីម ជុងអ៊ុន មនោគមន៍វិជ្ជា អភិវឌ្ឍសេដ្ឋកិច្ច ស្របទិសគ្នាជាមួយ នឹងការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែរ គឺជាយុទ្ធសាស្រ្តនយោបាយ ដ៏ត្រឹមត្រូវ និងឆ្លើយតបទៅនឹងកាលៈទេសៈ បច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានផ្លូវរដ្ឋ កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ មុននេះ។

នៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍បក្ស ពលករ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា មេដឹក នាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បាន និយាយថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាង ជើង មានសមត្ថភាព ទប់ស្កាត់កុំឲ្យកើតមានសង្រ្គាមនុយក្លេអ៊ែរ។

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុង អ៊ុនបាននិយាយថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងជួយធានាការពារសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយ និងនៅក្នុងតំបន់។ អំណះអំណាងនេះ អាចសមហេតុផលនៅត្រង់ថា នៅពេល ដែលកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃនោះ កូរ៉េខាងជើងនឹងមិនអាច រងការគំរាមកំហែងផ្តេសផ្តាស ឬការឈ្លានពានធ្វើសង្រ្គាមពីប្រទេសណាមួយទេ។ មានអាវុធ នុយក្លេអ៊ែរ នៅក្នុងដៃ កូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរ ដែលគេត្រូវគោរពកោតខ្លាច មិនមើល ស្រាលដូចមុន។ អាចនិយាយបានថា គេ ត្រូវគិតគូរល្អិតល្អន់ខ្លាំងណាស់ មុននឹង សម្រេចចិត្ត វាយប្រហារទៅលើប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ឬប្រទេសដែលជួយគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ។ គេពិចារណាថ្លឹងថ្លែងខ្លាំងព្រោះថា បើផ្ទុះសង្រ្គាមរវាងប្រទេសមានអាវុធនុយក្លេអ៊ែរ នោះផលវិបាកបាត់បង់ជីវិតមនុស្ស ហើយនិងសេដ្ឋកិច្ច គឺធំធេងណាស់ សម្រាប់គ្រប់ភាគីជម្លោះ។ អ៊ីចឹងហើយ បានជាតាំងពីសង្រ្គាមត្រជាក់មកម៉្លេះអាវុធនុយក្លេអ៊ែររបស់អាមេរិកក្តី ឬរបស់រុស្ស៊ីក្តី ត្រូវបានគេប្រើប្រាស់ជាមធ្យោបាយ សម្រាប់ទប់ស្កាត់ កុំឲ្យកើតសង្រ្គាមនុយ ក្លេអ៊ែរ៕ ម៉ែវ សាធី


ចែករំលែក៖