ខេត្តត្បូងឃ្មុំ៖ នៅដើមខែតុលានេះបទ ល្មើសនេសាទដោយប្រើឧបករណ៍ខុស ច្បាប់បានកើតមានយ៉ាងព្រោងព្រាតនៅ ក្នុងព្រែកនៃភូមិទួលគ ឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ។
លោក ម៉ា យ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំបានប្រាប់អ្នកសារព័ត៌មានថា លោកបានបញ្ជាឲ្យលោក ជាម ប៉ុន នាយ រងខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំហៅប្រជានេសាទទាំងនោះមកធ្វើកិច្ចសន្យា រួចអស់ហើយ ព្រោះ លោក ជាម ប៉ុន ជាអធិការក្នុងការបង្ក្រាបបទល្មើសនេសាទទាំងនោះ។
លោក ជាម ប៉ុន បានឲ្យដឹងថា កន្លងមកលោកធ្លាប់ចាប់យកទៅដាក់ពន្ធនាគារ អស់ពីរបីនាក់ហើយតែនៅតែកើតមាន ដដែល។ លោកថា លោកកំពុងខ្វះខាតផ្នែកសេវាកម្មហិរញ្ញវត្ថុដើម្បីចុះអន្តរាគមន៍បន្តទៀត តែនៅពេលណាលោកចុះអនុវត្ត ច្បាប់ទៀតលោកនឹងផ្ដល់ដំណឹងដល់ភ្នាក់ងារសារព័ត៌មានដើម្បីថតយកមកផ្សព្វ ផ្សាយ ។
លោក នី ជាម្ចាស់បទល្មើសដាក់ដាយ រស់នៅក្នុងភូមិទួលគរ ឃំុទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបាននិយាយថា គាត់ដាក់ដាយស្បៃមុងនេះមិនមានការអនុញ្ញាតច្បាប់ពីណាមកទេព្រោះមិនមានច្បាប់អនុញ្ញាត តែដាយស្បៃមុងគេដាក់ព្រោងព្រាតពេញតែបឹងហ្នឹងបើសមត្ថកិច្ចចាប់ឲ្យគេចាប់ទៅតែបើមកយកលុយចាយក៏យកទៅ ។
ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហានេះបាន ខឹងសម្បាថា អ្នកមានខ្នងបង្អែកគេរកស៊ីតាមចិត្ត ចំណែកអ្នកគ្មានខ្សែគ្មានខ្នង ហ៊ានតែ ដាក់មិនបង់លុយឲ្យគេសាកមើល បើមិនសមត្ថកិច្ចមកប្រមូលដុតចោលអស់ឥឡូវ ៕ ហេង នរិន្ទ្រ