ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់រួមនឹងថ្នាំញៀនប្រហែលកន្លះគីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ «ក៣» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋានកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងបន្ទប់ខុនដូ លេខ៥២ ផ្លូវលេខ៤៤BT ក្រុម១ភូមិ ក្បាលទំនប់២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជន សង្ស័យប្រុស ស្រីចំនួន៤នាក់ ដកហូតបានថ្នាំញៀន៨កញ្ចប់ធំ៦កញ្ចប់ តូច២កញ្ចប់ និងជញ្ជីញថ្លឹងចំនួន២គ្រឿង ។

ជនសង្ស័យឈ្មោះ ជន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ សេង បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ឈៀង ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង និងដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ «ក៣»។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀតតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖