ខេត្តស្ទឹងត្រែង៖ សាកសពក្មេងប្រុសអាយុ៤ឆ្នាំ ស្លាប់ដោយសារកាច់កច្រកការ៉ុងរួច បោះចោលក្នុងស្រះទឹក ដើម្បីបំបាត់ដាននោះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចទួលវែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ឪពុកម្តាយជនរងគ្រោះមានឈ្មោះសន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះចាន់ លី អាយុ៣៨ឆ្នាំ ។ កូនដែលត្រូវឃាតកសម្លាប់មានឈ្មោះម៉ៅ តយ ភេទប្រុស អាយុ៤ឆ្នាំ ឪពុកម្តាយកូនរងគ្រោះមានទីលំនៅភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅព្រឹកកើតហេតុ ត្រូវបានគេប្រទះឃើញការ៉ុងមួយនៅក្នុងទឹកត្រពាំង ហើយជនសង្ស័យក៏បានយកការ៉ុងមកមើលបានឃើញក្មេងរងគ្រោះនៅក្នុងការ៉ុងនោះ ហើយបានរាយការណ៍ដល់សមត្ថកិច្ច ចុះមកពិនិត្យមើលនិងបានធ្វើកោសល្យវិច័យ រកឃើញថា ក្មេងរងគ្រោះត្រូវបានឃាតកកាច់កសម្លាប់ចោល ហើយច្រកការ៉ុងបោះចូលទឹកត្រពាំតែម្តង។
ចំណែកជនសង្ស័យដែលជាឃាតកមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ករណីកាច់បំបាក់កជនរងគ្រោះនេះ មិនទាន់ដឹងពីមូលហេតុនោះទេ។
បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋននគរបាលស្រុកសៀមប៉ាងបាននិងកំពុងសហការគ្នាស្វែងរកចាប់ឃាតកដែលកំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ មាស សុផាត