ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ដឹកនាំ មន្ត្រីជំនាញចុះពិនិត្យមើលការតុបតែង ប្រទីបនិងមើលស្ថានភាពកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ ចំណុះទូក

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទ ចុះពិនិត្យមើលការតុបតែងប្រទីប និងមើលស្ថានភាពកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ ចំណុះទូក ដែលស្ថិតនៅត្រើយម្ខាង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីព្រឹកថ្ងៃទី ២១ តុលា ឆ្នាំ២០១៧ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានណែនាំ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវយក បង្គន់អនាម័យ ដាក់ឲ្យបងប្អូន កីឡាករ កីឡាការិនី ជូនពួកគាត់ ឲ្យ បានច្រើនកន្លែង ។ ក្រៅពីនេះបញ្ហាការរៀបចំផ្ញើមានសន្តិសុខ សណ្តាប់ធ្នាប់ ក៏លោកអភិបាលណែនាំផ្ញើត្រៀមរៀបចំផ្ញើល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា៖ ការចុះពិនិត្យមើលការតុបតែង ប្រទីបនិងមើលស្ថានភាពកន្លែងស្នាក់នៅរបស់ក្រុមចំណុះទូកនេះធ្វើឡើង ក្រោយ កិច្ចប្រជុំមួយ ជាមួយមន្រ្តីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២០ តុលា ដើម្បីដាក់ផែនការ សម្រាប់ការការពារសន្តិសុខ និងការ បង្កើតគណៈកម្មការ អនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក លយប្រទីប និងការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទឆ្នាំ២០១៧ ដែលរាជធានីភ្នំពេញជាអ្នករៀបចំកម្មវិធីទាំងនោះ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ទី ៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពល រដ្ឋចូលរួមកំសាន្តសប្បាយរីករាយអបអរសាទរ បុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បះគ្រប់ទាំង៣ថ្ងៃ ៕ សំរិត


ចែករំលែក៖