ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធខ្មែរហែលទឹកមានបំណងធ្វើម្ចាស់ផ្ទះ South East Age Group Swimming Championship 2019

ចែករំលែក៖

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹកមានប្រសាសន៍ថា ក្នុងឱកាសដែលលោកដឹកនាំកីឡាករ កីឡាការិនីហែលទឹក២នាក់ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ 41th South East Age Group Swimming Championship 2017 នៅប្រទេសព្រុយណេ និងចូលរួមកិច្ចប្រជុំថ្នាក់អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកអាស៊ាន ។

លោកហែម គិរីនឹងស្នើសុំ បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតនេះ នៅឆ្នាំ២០១៩ ។

លោកអគ្គលេខាធិការបញ្ជាក់ថា ចប្ចុប្បន្នកម្ពុជា មានអាងហែលទឹកកម្រិតស្ដង់ដារពិភពលោកហើយ ដូច្នេះសហព័ន្ធមានបំណងរៀបចំការប្រកួតលក្ខណៈអន្តរជាតិម្តង ដើម្បីឲ្យកីឡាករ កីឡាការិនី ហែលទឹកក្នុងតំបន់អាស៊ាន បានស្គាល់ប្រទេសកម្ពុជា ម្យ៉ាងក៏ជាឱកាសបានវាស់ស្ទង់កម្រិតបច្ចេកទេស សម្រាប់ត្រៀមស៊ីហ្គេមដែរ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៧ សហព័ន្ធខ្មែរហែលទឹក បានរៀបចំព្រឹត្តិការណ៍ កីឡាហែលទឹកលក្ខណៈបើកទូលាយ មួយ សម្រាប់វាស់ស្ទង់សមត្ថភាព កីឡាករ កីឡាការិនី ២នាក់ ដែលត្រៀមចេញទៅចូលរួមប្រកួត ព្រឹត្តិការណ៍ 41th South East Age Group Swimming Championship2017 នៅប្រទេសព្រុយណេ ប្រសិទ្ធនាមថា “ប្រកួតហែលទឹកដណ្តើមពានរង្វាន K-Cement”៕ សារីម


ចែករំលែក៖