ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម IS ចាប់ពលរដ្ឋជាង១មុឺននាក់ធ្វើចំណាប់ខ្មាំងក្រោយទាហានស៊ីរីឡោមព័ទ្ធទីតាំង

ចែករំលែក៖

កម្លាំងទាហានស៊ីរីបានរំដោះទីតាំងនៅតាមជើងភ្នំដ៏សំខាន់ Jabal Al Marmaleh ក្រោយការវាយប្រហារជាច្រើនថ្ងៃទៅលើក្រុម IS។ ក្រោយរំដោះបានតំបន់ជើងភ្នំ ខាងលើ ទាហានស៊ីរី បានឡោមព័ទ្ធទីក្រុង Marmaleh ធ្វើឲ្យក្រុម IS ចាប់ពលរដ្ឋធ្វើ ជាចំណាប់ខ្មាំង។

ប្រភពព័ត៌មានពីកម្លាំងទាហានស៊ីរី បានឲ្យដឹងថា ការរំដោះទីក្រុង Al Qaryatynជួបផលលំបាកយ៉ាងខ្លាំងដោយសារតែមានពលរដ្ឋជាង១មុឺននាក់កំពុងតែត្រូវ បានក្រុមភេរវកម្ម IS ចាប់ធ្វើជាចំណាប់ ខ្មាំង។ នេះជាឧបសគ្គយ៉ាងធំធេងដល់ កម្លាំងទាហានស៊ីរី។ កម្លាំងក្រុមភេរវកម្ម IS អាចនឹងសម្លាប់ពលរដ្ឋទាំងនោះ ប្រសិន បើរងការវាយប្រហារពីទាហានស៊ីរី។

កន្លងមកទាហានស៊ីរី ក៏បានរំដោះ ទីក្រុងរ៉ាក់កាទាំងស្រុង បន្ទាប់ពីបានបើកយុទ្ធនាការវាយប្រហារអស់ជាច្រើនខែមកកម្លាំងសម្ពន្ធមិត្តអន្តរជាតិ និងអង្គការសង្កេត ការណ៍សិទ្ធិមនុស្សស៊ីរីបានប្រកាសឲ្យដឹងពីការដណ្តើមបានទាំងស្រុងនូវទីក្រុងរ៉ាកា ពីកណ្តាប់ដៃអង្គការរដ្ឋអ៊ិស្លាម។ ចំណែកកម្លាំងប្រជាធិបតេយ្យស៊ីរីបានប្រកាសពីការកម្ចាត់ពួកជីហាដសេសសល់ចុងក្រោយ និងថាប្រតិបត្តិការសឹកនៅក្នុងទីក្រុងរ៉ាក់កា បានបិទបញ្ចប់ជាផ្លូវការ។

« ប្រតិបត្តិការយោធានៅរ៉ាក់កាបាន បិទបញ្ចប់ ហើយទីក្រុងរ៉ាក់កាទាំងមូល បានស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងប្រជាធិបតេយ្យស៊ីរី »។ នេះជាការប្រកាសរបស់អ្នកនំាពាក្យកម្លាំងប្រជាធិបតេយ្យស៊ីរីលោក តាតាល់ សេឡូ។ លោក តាតាល់ បានបន្ថែមថាទីក្រុងរ៉ាក់កាបានរំដោះមែន តែកម្លាំងប្រជាធិបតេយ្យស៊ីរីដែលរួមគ្នាដោយកម្លាំងគួដ និងអារ៉ាប់ បានបន្តប្រតិ បត្តិការចូលឆែកឆេរនៅតាមអគារ និង ទីតាំងសំខាន់ៗមួយចំនួនពិសេសពហុ កីឡដ្ឋាន និងមន្ទីរពេទ្យដែលជាកន្លែង លាក់ខ្លួនចុងក្រោយរបស់ពួកជីហាដ។

ទន្ទឹមគ្នានេះ ក៏នៅមានប្រតិបត្តិការ បោសសម្អាតគ្រាប់មីន និងគ្រាប់បង្កៃផ្សេងទៀតដែលបង្កប់ដោយពួកជីហាដមុននឹងពួកវាដកថយ។

ព័ត៌មានផ្តល់ដោយកម្លាំងប្រជាធិប តេយ្យស៊ីរីឲ្យដឹងថា មានវត្តមានពួកជីហាដ បរទេស និងក្រុមគ្រួសារជាច្រើននាក់បានលាក់ខ្លួននៅពហុកីឡដ្ឋាន និងក្នុងមន្ទីរ ពេទ្យ។ តែនៅមិនទាន់ព័ត៌មានណាមួយដែលបញ្ជាក់ពីជោគវាសនារបស់ពួកគេនៅឡើយទេ។

គួររំឭកថា តាំងពីមានបដិវត្តន៍ពណ៌ផ្ទុះនៅស៊ីរីក្នុងឆ្នាំ២០១១ មកទីក្រុងរ៉ាក់កា បានធ្លាក់ក្រោមការកាន់កាប់របស់ក្រុម ប្រឆាំងរដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតីអាសាដក្នុងឆ្នាំ២០១៣។ ក្រោយមក ទីក្រុងស៊ីរីមួយនេះ ក៏ត្រូវបានពួកជីហាដ អង្គការរដ្ឋអ៊ិស្លាមវាយដណ្តើមយកធ្វើជា ទីក្រុងរបស់ខ្លួនក្នុងឆ្នាំ២០១៤។

ទីក្រុងរ៉ាក់កាបានក្លាយជានិមិត្តរូបនៃ អំពើឃោរឃៅព្រៃផ្សែប្រព្រឹត្តដោយអង្គ ការរដ្ឋអ៊ិស្លាមព្រោះនៅទីនោះហើយដែលពួកជីហាដបានរៀបចំផែនការវាយប្រហារភេរវកម្មបង្ហូរឈាមនៅក្នុងប្រទេសជាច្រើន ពិសេសប្រទេសនៅអឺរ៉ុប។ តួលេខផ្តល់ដោយកម្លាំងប្រជាធិបតេយ្យស៊ីរីឲ្យដឹង ថា ប្រតិបត្តិការសឹករបស់កម្លាំងប្រជាធិប តេយ្យស៊ីរីដោយមានជំនួយពីកម្លាំងសម្ពន្ធ មិត្តអន្តរជាតិដើម្បីរំដោះទីក្រុងរ៉ាក់កានា រយៈពេលប៉ុន្មានខែនេះ អាចនឹងមាន មនុស្សស្លាប់ ៣.២៥០នាក់ ក្នុងនោះមានជនស៊ីវិលចំនួន១.១៣០នាក់៕ ម៉ែវ សាធី

 


ចែករំលែក៖