ព័ត៌មានទាន់ហេតុការណ៍៖

ទីផ្សាររថយន្តនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី នឹងកើនឡើងក្រោយស្ត្រីអនុញ្ញាតឲ្យបើកបរ

ចែករំលែក៖

កន្លងមកនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី បានចេញច្បាប់យ៉ាងតឹងតែង មិនអនុញ្ញាតឲ្យស្ត្រីបើកបររថយន្តឡើយដោយចាត់ទុកថា ការបើកបរ នឹងធ្វើឲ្យបាត់បង់តម្លៃនៃស្ត្រីក៏ដូចជាខុសទៅនឹងទំនៀមទម្លាប់ ប្រពៃណី ។

ប៉ុន្តែក្រោយមក ដោយសារតែមាន ការតវ៉ា ពិស្ត្រីជាច្រើននៅក្នុងប្រទេស សេដ្ឋីប្រេងមួយនេះ នៅពេលដែលពួកគាត់ជួបផលលំបាកជាច្រើនក្នុងជីវភាពរស់នៅ ទាំងដឹកកូនទៅសាលារៀនឬទៅផ្សារ ឬ ទៅធ្វើការជាដើម គឺ រង់ចំាប្តីជូនទៅ ឬជួល អ្នកបើកបរប្រុស ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារត្រូវខាតបង់។

ដោយសារតែមានការតវ៉ា បែបនេះ ទើបព្រះរាជបុត្រសាវឌីអារ៉ាប៊ី ក៏បានស្នើ ការកែប្រែច្បាប់ខាងលើ ហើយទីបំផុតទទួលបានការយល់ព្រមពីសភាប្រទេសនេះ។

នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៧ថា ទន្ទឹមនឹង ការអនុញ្ញាតច្បាប់ បានធ្វើឲ្យសេដ្ឋកិច្ច ​​ ​ ​ប្រទេសនេះកើនឡើងមួយកម្រិតទៀត​ ដោយទីផ្សាររថយន្ត នឹងកើនឡើងខ្ពស់។ កន្លងមកទីភ្នាក់ងារពាណិជ្ជកម្មមួយ បាន ឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេស កូរ៉េខាង ត្បូង រំពឹងថាតម្រូវការរថយន្ត នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត នឹងកើនឡើងខណៈ ប្រទេស នៅមជ្ឈិមបូព៌ាមួយនេះ បាន សម្រេចចិត្តអនុញ្ញាតឲ្យស្ត្រីមានសិទ្ធិ បើក រថយន្តនៅឆ្នាំក្រោយ។

កាលពីខែមុន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា ខ្លួននឹងអនុញ្ញាតឲ្យស្ត្រីក្នុងវ័យ ៣០ឆ្នាំឬច្រើនជាងនេះ បើកបរចាប់ពី ខែមិថុនា ឆ្នាំ២០១៨ ដោយបញ្ចប់នូវគោល នយោបាយ យូរអង្វែង ដែលបានចាត់ទុក ថា ជានិមិត្តសញ្ញាសាកល នៃការគាប សង្កត់​សិទ្ធស្ត្រី។

ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម វិនិយោគ​កូរ៉េ ហៅកាត់ថា (KOTRA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈ ដែលមានប្រជាជនប្រមាណ ៣,២លាន នាក់ នៅអារ៉ាប៊ីសាអ៊ូឌីត ដែលមានអាយុ ចន្លោះពី ៣០ឆ្នាំទៅ ៥៤ឆ្នាំ ត្រូវបានគេរំពឹង ថា នឹងមានសកម្មភាពប្រចាំថ្ងៃ របស់ពួក គេ​ដោយប្រើប្រាស់រថយន្ត ហើយ តម្រូវ ការរថយន្ត នៅក្នុងប្រទេសមួយនេះ សម្រាប់រថយន្តតូចៗ និងយានយន្តប្រភេទ ស្ព័រ នឹងកើនឡើងជាបន្តបន្ទាប់៕ ម៉ែវ សាធី


ចែករំលែក៖