ខេត្តកោះកុង៖ ប្រភពពីប្រជាពលរដ្ឋនៅខេត្តកោះកុងនិយាយថា ពួកគាត់តែងតែឃើញរថយន្តដឹកស្រាបៀររបស់ក្រុមហ៊ុនស្រាបៀរអង្គរចូលមកដឹកខ្សាច់សមុទ្រយ៉ាងហោចណាស់ក្នុង១ថ្ងៃពី១៥ទៅ២០គ្រឿងដែរចេញពីការដ្ឋានខ្សាច់ដ៏ធំមួយកន្លែង ត្រង់ចំណុចគល់ស្ពានចុងថ្នល់ ស្ថិតក្នុងស្រុក ស្រែអំបិល ខេត្តកោះកុង ឆ្ពោះទៅខេត្តព្រះ សីហនុ ។
ប្រភពដដែលបន្តថា កន្លងមកក្រសួងរ៉ែ និងថាមពលបានបញ្ជាឲ្យផ្អាកទីតាំងបូម ខ្សាច់ស្ថិតនៅចំណុចព្រែកលើក្នុងភូមិព្រះអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិលដោយ សារតែប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលក្នុងតំបន់ដូចជាការបាក់ច្រាំងព្រែករលំផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងទៀតផង ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋនៅមិន ទាន់ដឹងច្បាស់ថា ការដែលក្រុមហ៊ុនស្រា បៀរអង្គរកំពុងសម្រុកយករថយន្តដឹកស្រាបៀររបស់ខ្លួនទៅដឹកដីខ្សាច់យ៉ាងដូច្នេះ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឬក៏យកទៅ ណានោះទេ?
សកម្មភាពចរាចរខ្សាច់សមុទ្រទ្រង់ទ្រាយធំនេះអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងតាមទូរស័ព្ទទៅលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុងសុំការបកស្រាយចម្ងល់បាននៅឡើយទេ ៕ ហេង នរិន្ទ្រ