ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាកព័ន្ធករណីគ្រឿងញៀន កាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានមាន ១. ឈ្មោះ គិត តាវ៉ាន់ អាយុ ២៩ឆ្នាំ , ២. ឈ្មោះ ជីម រតនះ អាយុ ២៤ឆ្នាំ ៣.ឈ្មោះ ជិម រតនា អាយុ ១៩ឆ្នាំ ចំណែកវត្ថុតាងដកហូតរួមមានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា១កញ្ចប់តូច និងទូរស័ព្ទ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ សួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖