ខេត្តពោធិ៍សាត់៖ ប្រភពបានរាយការណ៍ប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ឈើមួយរថយន្តយីឌុប ត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ៥៥ ចំណុចវត្តលួង ភូមិវត្តលួង សង្កាត់ឡូវស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយរហូតមកដល់ពេលនេះ មិនទាន់ត្រូវបានសមត្ថកិច្ចជំនាញចាត់ការវាស់វែងទៅតាមផ្លូវច្បាប់នោះឡើយ បើទោះបីជាឡានឈើនេះត្រូវគេយកទៅរក្សាទុកដល់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាណយ៉ាងណាក៏ដោយ។
ប្រភពបានបន្តប្រាប់នគរវត្តទៀតថា ឈើមួយឡានយីឌុបភ្លៅ៥ពាក់ស្លាកលេខ តាកែវ 3A 1119 នេះ នៅមិនទាន់ដឹងថា ជាប្រភេទឈើអ្វីនៅឡើយទេ ។ ឈើមួយឡាននេះមិនក្រោមពី៣៥ម៉ែត្រត្រីគុណនោះឡើយ។
ពេលនេះគេបានដាក់ការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាឈ្មួញម្ចាស់ឈើជាដើមកំពុងតែចរចាគ្នារឿងលុយកាក់ ហើយបើត្រូវថ្លៃគ្នាពេលណានោះ ទំនងត្រូវសមត្ថកិច្ចដោះលែងទៅវិញយ៉ាងរលូនជាក់ជាមិនខាន ។ សូមរង់ចាំមើលទាំងអស់គ្នា៕ ប៉ឹម ពិន