ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យកអំណោយអាវរងា ទៅចែកជូនកម្លាំងទាំង៣ប្រភេទ នៅព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញយកអំណោយអាវរងាទៅចែកជូនដល់កម្លាំងទាំង៣ប្រភេទ ដែលកំពុងឈរជើងប្រចាំការទិសទី១ តំបន់ប្រាសាទព្រះវិហារ រួមទាំងកម្លាំងអាជ្ញាធរជាតិអប្សារា កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ បកស្រាយទៅជនអគតិ ឬអង្គកាក្រៅរដ្ឋាភិបាលមួយចំនួន ដែលចោទថា លោកយកលុយជាតិ ទៅចាយវាយខ្ជះខ្ជាយលើស្ថាប័នក្រសួងការពារជាតិ។

ជាក់ស្តែង ខណៈនេះដោយឃើញថា រដូវរងាកាន់តែជិតមកដល់នោះ សម្តេចទាំង២ លោកបានគិតគូរ និងយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលឈរជើងនៅទិសជួរមុខក្នុងជួរបន្ទាត់ព្រំដែន ទើបលោកបានអំពាវនាវសប្បុរសជន ក្រុមហ៊ុនឯកជន ក្នុង និងក្រៅប្រទេស ដើម្បីប្រមូលថវិការយកមកទិញអាវរងាចែកជូននាយ និងពលទាហ៊ាន នាយ និងពលនគរបាល នាយ និងពលអាវុធហត្ថ និងកម្លាំងអាជ្ញាធរប្រាសាទព្រះវិហារ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាទាំងនេះ គឺមិនបានយកលុយរដ្ឋចាយវាយនោះទេ គឺថវិការទាំងនេះបានមកពីសប្បុរសជន ក្នុង និងក្រៅប្រទេស តាមរយៈសម្តេចតេជោ។ អ៊ីចឹងហើយ ក្នុងនាមលោកតំណាងឲ្យសម្តេចទាំង២ សូមច្រានចោលទាំងស្រុង នូវការចោតប្រកាន់ថា យកលុយរដ្ឋ ឬក៏លុយជាតិមកចាយវាយនោះ។

លោកបន្តថា ចំពោះលុយជាតិ មុននឹងចាយ ឬចំណាយទៅលើស្ថាប័នណាមួយ គឺតម្រូវឆ្លងកាត់សភាអនុម័ត ទើបយកមកចាយវាយបាន៕ ហេង សូរិយា


ចែករំលែក៖