ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីត្រូវដកហូតសិទ្ធិតំណាងរាស្ត្រដោយមានសញ្ជាតិពីរ

ចែករំលែក៖

ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Barnaby Joyce ត្រូវបានគេរកឃើញ មាន សញ្ជាតិពីរក្រោយ បោះឆ្នោត ចូលសភា ដែលជាការខុសច្បាប់ របស់អូស្ត្រាលី។ លោកមានសញ្ជាតិញូវហ្សេឡេន និង សញ្ជាតិដើមអូស្ត្រាលី។

តុលាការកំពូលអូស្ត្រាលីកាលពីថ្ងៃទី២៧ ខែតុលា បានចេញសេចក្តីសម្រេច ថាឧបនាយករដ្ឋមន្ត្រី Barnaby Joyce មិន មានលក្ខណៈគ្រាប់គ្រាន់ ក្នុងការបន្តចូល រួមនៅក្នុងសភាអូស្ត្រាលីឡើយ។ លោក Joyce និង អ្នកនយោបាយ៤ រូបផ្សេងទៀត រងការចោទប្រកាន់ថា បោះឆ្នោតចូលសភា មិនស្របច្បាប់ដោយសារតែមានសញ្ជាតិពីរ។

តាមការសម្រេចខាងលើ លោកJoyce និងអ្នកនយោបាយ៤រូបផ្សេងទៀត ត្រូវ បានដកហូតសិទ្ធិ ជាតំណាងរាស្ត្រ តាម ច្បាប់រដ្ឋធម្មនុញ្ញរបស់អូស្ត្រាលី ដែលបានកំណត់យ៉ាងច្បាស់ថាពលរដ្ឋមានសញ្ជាតិពីរ មិនអាចចូលរួមនៅក្នុងសភាបាន​ឡើយ។

ឧបនាយករដ្ឋមន្ត្រី Joyce ទើបតែបោះបង់សញ្ជាតិញូវហ្សេឡេនកាលពីខែ សីហាដើម្បីទទួលនូវការសម្រេចរបស់តុលាការ ដោយសន្តិវិធី។ លោកបានប្តេជ្ញានឹងបន្តប្រកួតប្រជែងក្នុងការបោះឆ្នោតចូលសភា នាពេលខាងមុខបន្តទៀត។

លោកJoyce បានបញ្ជាក់ក្រោយពេលតុលាការអូស្ត្រាលីបានចេញសេចក្តីសម្រេចថា«ខ្ញុំគោរពទៅតាមការសម្រេចរបស់តុលាការ។ យើងកំពុងតែរស់នៅក្នុងប្រទេស ដែលមានប្រជាធិបតេយ្យយ៉ាងអស្ចារ្យ ខ្ញុំ អរគុណ ដល់តុលាការ ដែលបានសម្រេច រឿងនេះ» ។

អ្នកនយោបាយ ៤រូបផ្សេងទៀតក៏ស្ថិត នៅក្នុងបញ្ជី អ្នកបំពានច្បាប់ បោះឆ្នោត ក្នុងនោះមានលោក Fiona Nash , Malcolm Roberts, Larissa Waters និង Scott Ludlam ដែលបានបោះឆ្នោតចូលកាន់ សភា អូស្ត្រាលី។ ចំណែកតំណាងរាស្ត្រពីរ រូបផ្សេងទៀត គឺលោក Matt Canavan ,Neck Xenophon ក៏ស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យផងដែរ ប៉ុន្តែមិនទាន់មានលទ្ធផល ចុងក្រោយនៅឡើយទេ។

ប្រទេសប្រជាធិបតេយ្យ លំដាប់ពិភព លោក អូស្ត្រាលីនិងអាមេរិកជាដើម មិន អនុញ្ញាតឲ្យ អ្នកនយោបាយមានសញ្ជាតិ ពីរឡើយ។ ចំពោះអាមេរិកអ្នកដែលកើតនៅក្នុងទឹកដីអាមេរិក ទើបមានសិទ្ធិចូល រួមប្រកួតប្រជែងតំណែងប្រធានាធិបតី៕ ម៉ែវ សាធីឮ


ចែករំលែក៖