ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញសួរសុខទុក្ខ លោកអនុសេនីយ៍ទោ លឹម គា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក គឹម ពៅ នាយស្តីទីការិយាល័យការងារ ទំនាក់ទំនងកិច្ចការសាធារណៈតំណាង លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានផែនការងារកសាងកម្លាំង និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយ នាយរងការិយាល័យចុះសួរសុខទុក្ខនិងបាននាំយកថវិកាចំនួនៈ
២​ ៤00 000.៛ (ពីលានបួនសែនរៀលគត់) ដែលបានមកពីការជួយឧបត្ថម្ភរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១.០០០.០០០រៀលនិងឧត្តមសេនីយ៍ទោនាងសុជីវីស្នងការ ស្នងការដ្ឋាន ផែនការងារកសាងកម្លាំង ឧបត្ថម្ភចំនួនៈ ៤០០.០០០ រៀល ព្រមទាំងមានការចូលរួមពីនាយ នាយរងការិយាល័យចំនួន ១.០០០.០០០រៀល ទៅជូនដល់លោកអនុសេនីយ៍ ទោ លឹម គា ជាអ្នកយកព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានជួប គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើងស្តាំ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលាហៅមន្ទីរពេទ្យ ១៧៩៕ សុខ ខេមរា


ចែករំលែក៖