ព័ត៌មានទាន់ហេតុការណ៍៖

រំលោភកុមារអាយុ៩ឆ្នាំហើយប៉ងសម្លាប់ ចុងក្រោយសមត្ថកិច្ចខណ្ឌមានជ័យចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដែលដឹកនាំដោយលោក រវសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ រួចប៉ុនប៉ងវាយសម្លាប់តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ គុន្ធបុប្ផា ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំំណុចដីឡូត៍ទំនេ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ហួរម៉េងវ៉ាង អធិការរងទទួលបន្ទុកផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ បានប្រាប់ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ញ៉ នាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ល.ហ អាយុ៩ឆ្នាំ ។

ក្នុងនោះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុរួមមាន ៖ ស្បែកជើងផ្ទាត់ជ័រ ពណ៌ខ្មៅ ចំនួន១គូ , ស្បែកជើងស៊ក (របស់ក្មេង) ឆ្នូតពណ៌សលាយខ្មៅ ចំនួនមួយចំហៀង , ខោងជើងខ្លីចំនួន២,ដុំឥដ្ឋប្រឡាក់ឈាមចំនួន២ដុំ,សំបកបាវស៊ីម៉ងតិ៍ប្រឡាក់ឈាមចំនួន១ និង សម្ភារៈមួយចំនួនទៀត ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៩ឆ្នាំខាងលើ មកធ្វើសកម្មភាពរំលោភ រួចប៉ុនប៉ងវាយសម្លាប់ ប៉ុន្តែក្មេងស្រីរងគ្រោះមិនស្លាប់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផាដើម្បីសង្គ្រោះជីវិត ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោក រវសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យខាងលើនេះ បានភ្លាមៗនៅវេលាម៉ោង៩យប់ ថ្ងៃដដែល ដោយដកហូតវត្ថុតាងនៅនឹងកន្លែងកើតហេតុបានមួយចំនួនធំ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្តតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖