ភ្នំពេញ៖ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង២០ឆ្នាំមកនេះក្រោយពីមានការ បោះឆ្នោតសកលរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ នៅកម្ពុជាហៅកាត់ថាអ៊ុនតាក់នៅខែឧសភា ឆ្នាំ១៩៩៣ ពលរដ្ឋខ្មែរអាចនឹងប្លែក អារម្មណ៍ថាកម្ពុជាបានរៀបចំឱ្យមានច្បាប់អនុញ្ញាតឱ្យមានការរំលាយគណបក្សនយោ បាយដែលប្រព្រឹត្តខុសច្បាប់ចោល ។
ប្រការដែលចែងអំពីការរំលាយបក្ស បាននេះត្រូវធ្វើវិសោធនកម្មនៅអំឡុងខែ តុលា ឆ្នាំ២០១៧ គឺ១១ឆ្នាំក្រោយពីច្បាប់នេះត្រូវបានអនុវត្តឱ្យប្រើប្រាស់។ ហេតុអ្វី បានជាទើបតែពេលនេះកម្ពុជាកំណត់ពី មាត្រាដែលអាចរំលាយគណបក្សនយោបាយមួយចោលម៉េចបានជាមិនព្រមកំណត់តាំងពីការចាប់ផ្តើមតាក់តែងច្បាប់នេះតែ ម្តងទៅ? ចាំបាច់អ្វីមកកែប្រែនៅពេលនេះ ខណៈមតិមួយចំនួនលើកឡើងថា ការ រំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជានឹងធ្វើឱ្យ ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនឹងមិនមានភាពសេរីត្រឹម ត្រូវ និងយុត្តិធម៌ទេ ។
តើកម្ពុជាគឺជាប្រទេសទី១ ឬចម្លែកជាង គេដែលមានច្បាប់អនុញ្ញាតឱ្យរំលាយបក្សនយោបាយមួយ?
ទី១-កម្ពុជាមិនមែនជាប្រទេសទី១ លើ លោកដែលមានច្បាប់អនុញ្ញាតឱ្យមានការរំលាយគណបក្សនយោបាយដែលខុស ច្បាប់ឡើយ ប៉ុន្តែកម្ពុជាបានដើរតាមលំអាននៃបទពិសោធន៍ប្រទេសមួយចំនួននៅលើ ពិភពលោកដែលមានច្បាប់នេះទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ។
គណបក្សនយោបាយមួយចំនួននៅ ប្រទេសថៃក្នុងតំបន់អាស៊ាន នៅប្រទេស ទួរគី ប្រទេសក្រិក អេស្ប៉ាញក្នុងទ្វីបអឺរ៉ុបត្រូវបានរំលាយនាពេលកន្លងមកដោយ សារតែល្មើសច្បាប់ស្តីពីគណបក្សនយោបាយរបស់ប្រទេសទាំងនោះ ក្នុងនោះហេតុផលដែលនាំឱ្យតុលាការធម្មនុញ្ញ ឬតុលាការ សិទ្ធិមនុស្សរំលាយចោលដោយតែបក្សនោះបានទទួលសំណូកយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជាគណបក្សប្រជាធិបតេយ្យ របស់អតីតនាយករដ្ឋមន្ត្រីថៃអាភីស៊ីត វិចាជីវ៉ា ជាដើម ។
តុលាការធម្មនុញ្ញទួរគីបានរំលាយបក្ស មួយចំនួនដោយសារតែរកឃើញថា ស្ថិត នៅក្រោមឥទ្ធិពល និងការបង្គាប់បញ្ជារបស់ ក្រុមឧទ្ទាមរំលោភបំពានលើឯករាជ្យភាព អធិបតេយ្យជាតិ និងធ្វើឱ្យអន្តរាយដល់ សន្តិភាព និងស្ថិរភាពជាតិនៃប្រទេសទាំង នោះ។ នៅក្នុងទ្វីបអឺរ៉ុបការរំលាយគណ បក្សមួយអាចធ្វើទៅបានប្រសិនបើរក ឃើញថាគណបក្សនេះគំរាមកំហែងដល់សន្តិភាពរបស់ប្រទេស និងបទបញ្ជាធម្មនុញ្ញ ប្រជាធិបតេយ្យដែលទាក់ទងនឹងការញុះញង់ឱ្យមានអំពើហិង្សា ឬប្រើអំពើហិង្សាជា មធ្យោបាយដើម្បីបំផ្លាញបទបញ្ជាធម្មនុញ្ញ ប្រជាធិបតេយ្យក៏ដូចជាការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅធ្វើឱ្យអន្តរាយដល់សង្គម ប្រជាធិបតេយ្យ ។
ទី២-ដូច្នេះកាលដែលកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅ ពេលនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានការណ៍នយោបាយនៅកម្ពុជា និងជាការអនុវត្តវិធានការច្បាប់ ប្រឆាំងបទល្មើសក្បត់ជាតិដែលទើបនឹងត្រូវបានរកឃើញ។ យោងតាមមាត្រ៧នៃច្បាប់ ស្តីពីគណបក្សនយោបាយចែងថា «គ្រប់ គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្ស នយោបាយបរទេស ឬរដ្ឋាភិបាលបរទេស»។
ភស្តុតាងបានបង្ហាញថា គណបក្ស សង្គ្រោះជាតិ សម រង្ស៊ី និងកឹម សុខា ធ្វើ សកម្មភាពនយោបាយចាប់តាំងពីការចាប់ផ្តើមរហូតមកទល់ពេលនេះគឺ«បង្កើតឡើងដោយបរទេសដើម្បីបរទេសនិងបម្រើផលប្រយោជន៍បរទេស»។ កម្ពុជាគ្មានការយល់ យោគណាមួយចំពោះទង្វើក្បត់ជាតិនោះឡើយ ហើយក៏មិនអាចបណ្តោយឱ្យបរទេស ឬគណបក្សមួយបំផ្លាញកម្ពុជានោះឡើយ។ ដើម្បីការពារនីតិរដ្ឋនិងការពារអធិបតេយ្យជាតិរបស់ខ្លួនរាជរដ្ឋាភិបាលកម្ពុជាតាម រយៈក្រសួងមហាផ្ទៃដែលមានសមត្ថកិច្ចគ្រប់គ្រងលើគណបក្សនយោបាយចាំបាច់ត្រូវតែចាត់វិធានការដើម្បីភាពសុខដុមនៅក្នុងសង្គម និងសុខសន្តិភាព និងស្ថិរភាព នយោបាយនៅក្នុងប្រទេសកម្ពុជាដោយ មិនអនុញ្ញាតឱ្យបរទេសមកកកូរកកាយ បញ្ហាផ្ទៃក្នុងកម្ពុជាតាមរយៈបាតដៃបក្ស ប្រឆាំងជាដាច់ខាត។ អ្វីដែលច្បាប់កម្ពុជាបានចែងក៏មាននៅក្នុងច្បាប់របស់ប្រទេសមួយចំនួនដែលមានច្បាប់អនុញ្ញាតឱ្យមានការរំលាយបក្សដែរ ។
ទី៣-ទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងការពារឱ្យបាននូវសន្តិភាព និងការអភិ វឌ្ឍដែលខ្លួនមានមិនឱ្យក្រុមជនក្បត់ជាតិបំផ្លាញបានឡើយ។ កម្ពុជារងគ្រោះគ្មាន បរទេសណារងគ្រោះជាមួយឡើយ។ អតីត កាលនៃប្រទេសកម្ពុជាបានបង្ហាញសោកនាដកម្មយ៉ាងជូរចត់ដោយសារតែការលូកដៃរបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងខ្មែរក្នុងនោះសម័យសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ជាឧទាហរណ៍ស្រាប់ដែល ធ្វើឱ្យខ្មែររងការបំផ្លាញខ្ទេចខ្ទីដោយសារតែគ្រាប់បែកចង្កោមនិងគ្រាប់បែកគីមី របស់អាមេរិក ។
ពេលនេះការលុបបំបាត់បក្សប្រឆាំង ឧទ្ទាមក្នុងប្រជាធិបតេយ្យនៅកម្ពុជាជាភាព ចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញ សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជារឹងមាំ ជានិច្ចនៅចំពោះមុខនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនពីសំណាក់បរទេស មួយចំនួន និងប្រឆាំងដាច់ខាតការទាញ កម្ពុជាទៅធ្វើអាយ៉ងបរទេសដូចដែលបក្សសង្គ្រោះជាតិអនុវត្ត។ ហេតុដូច្នេះការធ្វើ វិសោធនកម្មដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ការប្តឹងរំលាយបក្សសង្គ្រោះជាតិគឺជា ការកម្ចាត់ប្រភពជនក្បត់ជាតិ និងរកអ្នក ទទួលខុសត្រូវចំពោះទង្វើក្បត់កម្ពុជានេះ។ ប្រទេសថៃ ទួរគី និងអឺរ៉ុបខ្លះក៏ដូចកម្ពុជាដែរ នឹងមិនអត់ឱនឱ្យចំពោះទង្វើបំផ្លាញជាតិ បំផ្លាញសន្តិភាពជាតិឡើយ ។
ទី៤-ជម្រើសនគរខ្មែរជាជម្រើសជាតិ ជម្រើសសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្សដែលមិន បំផ្លាញសន្តិភាពដើម្បីជាតិមានជីវិតនិង ដើរទៅមុខជានិច្ច។ ប្រជាធិបតេយ្យគ្មាន នីតិរដ្ឋគឺអនាធិបតេយ្យ។ នីតិរដ្ឋក៏ជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់បដិវត្តន៍ពណ៌ មុនពេលកម្ពុជាត្រូវបានបំផ្លាញដោយដៃ បក្សប្រឆាំងធ្លាក់ចូលទៅក្នុងវិនាសកម្មដូច នៅស៊ីរី ឬលីប៊ី។ គួរអរគុណដល់ កឹម សុខា ដែលបានចេញមកសារភាពនិងបកអាក្រាតរឿងរ៉ាវ និងផែនការរបស់អាមេរិកដែលបាន ប្រើប្រាស់គាត់ធ្វើជាឧបករណ៍ក្នុងការផ្លាស់ប្តូររាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមស្លាកនៃការផ្លាស់ប្តូរដោយវិជ្ជមាន។
ប្រសិនបើគ្មាន កឹម សុខា ចេញមុខមក បកអាក្រាតទេ សន្តិភាព និងការអភិវឌ្ឍ កម្ពុជានឹងអាចត្រូវបានបំផ្លាញជាថ្មីម្តងទៀតនៅឆ្នាំ២០១៨។ ដោយសារតែកឹម សុខា និងបក្សសង្គ្រោះជាតិកើតមកពីបរទេស និង ស្ថិតក្រោមការបញ្ជារបស់បរទេសនោះ ដែលធ្វើឱ្យ សម រង្ស៊ី កឹម សុខា និងមន្ត្រី បក្សប្រឆាំងនៅតែជឿជាក់លើអន្តរជាតិ ជាជាងជឿជាក់លើកម្ពុជាដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទាំងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចមកលើ កម្ពុជា ក្នុងនោះមានការអំពាវនាវកុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជាកុំវិនិយោគនៅកម្ពុជា និងកុំទិញផលិតផលពីកម្ពុជា។ ដើម្បី អំណាចបុណ្យស័ក្តិបក្សសង្គ្រោះជាតិមិនញញើតក្នុងការឱនក្បាលខ្លួនធ្វើជាខ្ញុំបម្រើបរទេសឡើយ។ ដោយសារតែ កឹម សុខា និងគណបក្សសង្គ្រោះជាតិជឿ និងអួតអាង យកបរទេសមកធ្វើជាត្រីមុខយ៉ាងដូច្នេះហើយ ទើបគេចាត់ទុកថាជា «ទង្វើក្បត់ ជាតិ» ដែលច្បាប់ត្រូវតែចាត់ការ ។
ដូច្នេះវាមិនមែនជារឿងចម្លែកឡើយ សម្រាប់កម្ពុជាដែលច្បាប់ស្តីពីគណបក្ស នយោបាយអនុញ្ញាតឱ្យមានការប្តឹងរំលាយគណបក្សនយោបាយមួយដែលបានប្រព្រឹត្ត ខុសច្បាប់ឃុបឃិតជាមួយបរទេសដើម្បី បំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលកម្ពុជាមាន។ ការរំលាយគណបក្ស សង្គ្រោះជាតិ និងការហាមឃាត់មិនឱ្យមេដឹកនាំបក្សនេះមួយចំនួននៅក្នុងគណៈ អចិន្ត្រៃយ៍បក្ស និងគណៈកម្មាធិការកណ្តាល បក្សធ្វើនយោបាយនៅកម្ពុជាគឺជាការផ្តល់ឱកាសមាសឱ្យកម្ពុជាបន្តការរីកចម្រើននិងពូនជ្រំដើមសន្តិភាពឱ្យកាន់តែរីកធំធាត់ និងមានភាពរឹងមាំ មានអាយុយឺនយូរដើម្បីទុកឱកាសឱ្យកម្ពុជាអភិវឌ្ឍប្រទេសខ្លួនឱ្យ មានការរីកចម្រើនរុងរឿងតរៀងទៅ ៕ ចៅចាក់ស្មុក