ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅវេលាម៉ោងប្រមាណ២២និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន សត្វខ្ទីងឈ្មោលមួយក្បាល បានចេញពីព្រៃជើងភ្នំកំចាយ ចូលរកស៊ីក្នុងស្រុក ហេីយបានដេញវ័តត្រូវមនុស្ស នៅចំណុចវាលសំបកខ្យង ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ បណ្តាលឲ្យយុវជនម្នាក់ ឈ្មោះផូ សម្បត្តិ ភេទប្រុស ឣាយុ១៩ឆ្នាំ នៅភូមិកំពង់ចិន ឃុំទឹកថ្លា ត្រូវចំចង្កេះ រងរបួសធ្ងន់។
ជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច